អ្នក​ប្រវត្តិ​សាស្ត្រ​ចងក្រង​ប្រវត្តិ​​របាំ​ព្រះរាជ​ទ្រព្យ​ដ៏​ចំណាស់

អ្នក​ប្រវត្តិ​សាស្ត្រ​ចងក្រង​ប្រវត្តិ​​របាំ​ព្រះរាជ​ទ្រព្យ​ដ៏​ចំណាស់

ភ្ញៀវ​ទៅ​ទស្សនា ចង្អុល​រូប​លោក​ស្រី​ព្រឹទ្ធាចារ្យ​ អែម ធាយ ដែល​នៅ​ឆ្នាំ​នេះ លោក​យាយ​មាន​ជន្មាយុ​៨៥ឆ្នាំហើយ។ រូបថត​លោក​យាយ​អែម ធាយ ដែល​ជា​ស្នាដៃ​ថត​របស់​លោក Aray Steven ត្រូវ​បាន​ដាក់តាំង​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ (ផន បុប្ផា/VOA)

អ្នក​ប្រវត្តិ​សាស្ត្រ​ចងក្រង​ប្រវត្តិ​​របាំ​ព្រះរាជ​ទ្រព្យ​ដ៏​ចំណាស់

លោក​ស្រី​ព្រឹទ្ធាចារ្យ​ អែម ធាយ ឈរ​នៅ​ពី​មុខ​រូបថត​របស់​លោក​យាយ ដែល​ជា​ស្នាដៃ​ថត​របស់​លោក Aray Steven ហើយ​ត្រូវ​បាន​ដាក់តាំង​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ (ផន បុប្ផា/VOA)វប្បធម៌​បរទេស​បានហូរ​ចូល​ប្រទេស​​កម្ពុជា​ច្រើន ​តែ​វា​មិន​អាច​អូស​ទាញ​​អារម្មណ៍​ពលរដ្ឋ​ខ្មែរ ​ឲ្យ​ឃ្លាត​ឆ្ងាយ​​ប្រពៃណី​របស់​ខ្លួន​បាន​ឡើយ​ ជាពិសេស​របាំ​ក្បាច់​ខ្មែរ​បុរាណ​ ក្នុង​នោះ​មាន​របាំ​អប្សរា​ និង​របាំ​ព្រះរាជ​ទ្រព្យ​ជា​ដើម។​​ ភ្នំពេញ—

បើ​ទោះ​បីជាវប្បធម៌​បរទេសមាន​ឥទ្ធពល​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ណាក្តី តែវា​មិន​អាច​គ្របដណ្តប់លើ​របាំ​ព្រះ​រាជទ្រព្យ​ខ្មែរ​បាន​ឡើយ។​ ​របាំនេះ​ បាន​ទាក់ទាញចំណាប់​អារម្មណ៍​របស់​អ្នក​ប្រវត្តិ​សាស្ត្រ​អន្តរជាតិ​ ដែល​កំពុង​ចងក្រង​ឯកសារ​អំពី​របាំ​នេះ​ និង​អំពី​ប្រវត្តិ​អ្នក​របាំ​ដ៏​ចំណាស់​ម្នាក់។​

វប្បធម៌​បរទេស​បានហូរ​ចូល​ប្រទេសកម្ពុជា​ច្រើន ​តែ​វា​មិន​អាច​អូស​ទាញអារម្មណ៍​ពលរដ្ឋ​ខ្មែរ ​ឲ្យ​ឃ្លាត​ឆ្ងាយប្រពៃណី​របស់​ខ្លួន​បាន​ឡើយ​ ជាពិសេស​របាំ​ក្បាច់​ខ្មែរ​បុរាណ​ ក្នុង​នោះ​មាន​របាំ​អប្សរា​ និង​របាំ​ព្រះរាជ​ទ្រព្យ​ជា​ដើម។

អង្គការ​ Unesco​ បាន​ដាក់​របាំ​ព្រះរាជ​ទ្រព្យ​ជា​សម្បត្តិ​បេតិកភណ្ឌ​ភិភព​លោក​នៅ​ឆ្នាំ​២០០៣ ​ដោយសារ​ភាព​ទន់ភ្លន់​នៃ​ក្បាច់រាំ​របាំ​នេះ។​ ហើយ​បច្ចុប្បន្ន​នេះ​ អ្នក​ប្រវត្តិ​សាស្ត្រ​អន្តរជាតិ​កំពុងចងក្រង​ឯកសារ​អំពី​ប្រវត្តិ​របាំព្រះ​រាជទព្យ​ខ្មែរ ​ដូច្នេះ​អ្នក​របាំ​ជើងចាស់​ក៏ជា​តួអង្គ​សំខាន់​ក្នុង​ការ​ចងក្រង​នេះ​ដែរ។

អ្នក​ប្រវត្តិ​សាស្ត្រ​ចងក្រង​ប្រវត្តិ​​របាំ​ព្រះរាជ​ទ្រព្យ​ដ៏​ចំណាស់

លោក​ស្រី​ព្រឹទ្ធាចារ្យ​ អែម ធាយ ឈរ​នៅ​ពី​មុខ​រូបថត​របស់​លោក​យាយ ដែល​ជា​ស្នាដៃ​ថត​របស់​លោក Aray Steven ហើយ​ត្រូវ​បាន​ដាក់តាំង​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ (ផន បុប្ផា/VOA)