នរណា នឹង ឈ្នះក្នុងថ្ងៃបើកឆាកខ្សែក្រវាត់គោជល់ ?

ភ្នំពេញ:    ​ភ្នំពេញ​:​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ភេសជ្ជៈ​គោ​ជល់​លើស ​ង្វៀន CNC ចាប់ផ្ដើម​ហើយ​នៅ​យប់​ថ្ងៃទី​ ១១​វិច្ឆិកា​នេះ ។​

​    ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា  ២ រូប​ត្រូវ​តស៊ូ​ជា​លើកដំបូង​ជាមួយ​អ្នក​ប្រដាល់​ឆ្លងដែន​មកពី​ប្រទេស​ថៃ ។ គួរ​បញ្ជាក់ថា​នេះ​ជាការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​

​     ​ចាន់ គឹម​លាប​មកពី​ក្លិប​និរោធ​ន៍​មានជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ថៃ​ឈ្មោះ​Mamaiy Sit Yorth Chhean ។ គឹម​លាប​មិនសូវមាន​នរណា​ស្គាល់​ទេ​តែ​គេ​និយាយថា​អ្នក​ប្រដាល់​រូបនេះ​ ខ្លាំង​និង​ឆេវឆាវ​បន្តិច ហើយ​ផ្លែ​របស់គេ​វ៉ៃ​វេញ​បានល្អ និង រហ័ស​ណាស់ ។​

​     ​ចំពោះ Mamaiy វិញ​មិន​ត្រូវបាន​គេ​ដឹងថា​ប្រវត្តិ​របស់គេ​យ៉ាងណា​នោះទេ តែបើ​តាម​លោក​ម៉ា សេរី​ដែលជា​ប្រធាន​កីឡា​របស់ CNC នោះ​និយាយថា​អ្នក​ប្រដាល់​រូបនោះ​ជា​ជើង​ខ្លាំង​ប្រចាំ​តំបន់​មួយ​នៅ​ប្រទេស ​ថៃ ។ ការប្រកួត​នេះ​មិនដឹងថា​ចាន់ គឹម​លាប​ឈ្នះ ឬ Mamaiy Sit Yorth Chhean ជា​អ្នកឈ្នះ​នោះឡើយ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​អ៊ុំ ចំរើន​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ជួប​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Nataphon Keitavorn ។​

​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ទោះបី​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ ក៏ពិតមែន​តែ​គេ​អះអាងថា​មិន​ខ្សោយ​ឡើយ ។​ ចំពោះ​ចំរើន​វិញ​គេ​ជា​អ្នក​ប្រដាល់​ចិត្ត​មិនធំ​នោះទេ​តែបើ​គូប្រកួត​ខ្សោយ ​ជាង​នោះគេ​វ៉ៃ​ល្អ​ណាស់ ។​

​    ​ថ្ងៃ​បើកឆាក​ដំបូង​នរណា​ជា​អ្នក​ដណ្ដើមបាន​ជ័យជំនះ ?