ឡុង សុភី និង បាង កាយ៉ាករង់ចាំអ្នកប្រដាល់ថៃនៅ CTN

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​កម្ពុជា ២ រូប​គឺ​ឡុង សុ​ភី​ក្លឹប​សាល​វ័​ន្ដ និង បាង កា​យ៉ាក់​ក្លឹប​អប្សរា​គុន​ខ្មែរ​បាន​ត្រៀម​ខ្លួ​ន្ រួចជាស្រេច​ហើយ​ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​លើស​ង្វៀន CTN នៅ​រសៀល​ថ្ងៃទី​១៤​វិច្ឆិកា​នេះ ។​

​    ​ឡុង សុ​ភី​ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នោះ​ត្រូវ​ជួប​ជាមួយ​ អ្នក​ប្រដាល់​ថៃ​Tom Tam Vor Matviseth  ។​អ្នក​ប្រដាល់​ថៃ​រូបនេះ​មិនសូវមាន​នរណា​ស្គាល់​ប្រវត្តិ​នោះទេ​តែ​មន្ត្រី ​ផ្គូរ​ផ្គង​បាន​និយាយថា​អ្នក​ប្រដាល់​រូបនេះ​មិន​អន់​នោះទេ​ពិសេស​ កណ្ដាប់ដៃ និង ស្នៀត​ទាត់​របស់គេ​គួរ​ឲ្យ​ខ្លាច​ណាស់ ។​

​    ​ចំពោះ​ឡុង សុ​ភី​មិនមែនជា​អ្នក​ប្រដាល់​ដែល​ស្រួល​បង្ក្រាប​នោះឡើយ ។​ជង្គង់ ជា​ស្នៀត​ប្រ​ចើ​ត្រកូល​របស់​សុ​ភី​ដើម្បី​ផ្ដួល​គូប្រកួត​ហើយ​បើ​វ៉ៃ​កៀក​ នោះ​សុ​ភី​ចាប់​ស្អិត​ណាស់​តែ​មុខ និង ពោះ​របស់គេ​ជ្រាយ​បន្តិច ។​

​     ​សម្រាប់​ការប្រកួត​នេះ​គេ​មាន​ជំនឿ​ចិត្ត​ថា​ឡុង សុ​ភី​អាចមាន​ឱកាស​ឈ្នះ​ច្រើនជាង តែ អ្នក​ប្រដាល់​ថៃ TomTam Vor Matviseth បាន​សន្យា​ហើយ​ថា​គេ​ត្រូវតែ​ដណ្ដើម​ជ័យជំនះ​ឲ្យ​បាន ។​

​    ​បាង កា​យ៉ាក់ ក៏បាន​ត្រៀមខ្លួន​រួចហើយ​ដែរ​ដើម្បី​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Phitroy At Sitkhunsek ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​    ​កា​យ៉ាក់​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​ស្ថិតិ​ចាញ់​តិច​បំផុត ។​ជា​អ្នក​ប្រដាល់​វ័យក្មេង​ដែលមាន​កលល្បិច​ល្អ​គ្រប់​ទាំងអស់​គឺ​ល្អ​ទាំង​ កណ្ដាប់ដៃ​-​កែង​-​ជង្គង់ និង ស្នៀត​ទាត់ ។ ចំពោះ​Phitroy​វិញ​គេ​មិនដឹងថា​មាន​សមត្ថភាព​ប៉ុណ្ណា​នោះឡើយ​តែ​គេ​ជា​ អ្នកខ្លាំង​ក្នុងចំណោម​អ្នកខ្លាំង ។​

​    ​ចាំមើល​បាង កា​យ៉ាក់ និង Phitroy នរណា​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ ? គេ​ជឿថា​បាង កា​យ៉ាក់​នឹង​បន្ថែម​ស្ថិតិ​ឈ្នះ​ក្នុង​កំណត់ត្រា​របស់ខ្លួន​ជាមិនខាន ។​