វ៉ាន់ ចាន់វ៉េត ឬ Weerachai ជាអធិរាជលើសង្វៀនស៊ីម៉ង់អូដ្ឋ ?

ភ្នំពេញ:    ​ភ្នំពេញ​:​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​របស់​TV5 ចាប់ផ្ដើម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃទី​៧​វិច្ឆិកា​នេះ​នៅ​ កីឡដ្ឋាន​TIFFY ARENA ។​

​    ​បុរស​មុខ​កាច​ថៃ ប៊ុន​ហាន​ក្លឹប​រិ​ទ្ធិ​ពោធិ៍​ជ័យ​ត្រូវ​ដើរ​ចេញពី​ការប្រកួត​បន្ទាប់​ត្រូវ ​វ៉ាន់ ចាន់​វ៉េ​ត​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ទាត់​ឲ្យ​បាក់ដៃ​នៅ​វគ្គ​ពាក់កណ្ដាល​ ផ្ដាច់ព្រ័ត្រ​នោះ ។ ក្នុងការ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣ ប៊ុន​ហាន​ត្រូវ​ជួប​ជា​មួយ​ឈាន ហុង​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ។​

​     ​ពេលនេះ​ឈាន ហុង​បាន​ឈរ​នៅ​លំដាប់ថ្នាក់​លេខ ៣ ដោយ​មិនបាច់​ប្រកួត​ដែល​នេះ​មិនមែនជា​ចំណាត់​ល្អ​ដែល​អ្នក​ប្រដាល់​ជើង​ ខ្លាំង​រូបនេះ​ចង់បាន​នោះទេ ។​

​    ​វ៉ាន់ ចាន់​វ៉េ​ត​ក្លឹប​គី​សែ​មាន​រិ​ទ្ធ​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែ ​ក្រ​វាត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Weerachai Menayuthin ។​

​    ​ក្នុង​ព្រឹត្តិការណ៍​នេះ​អ្នក​ប្រដាល់​ថៃ​ចាញ់​មួយ​ប្រកួត​គឺ​ចាញ់​ថៃ ប៊ុន​ហាន​ដោយសារតែ​គេ​វ៉ៃ​បន្ថែម​ធ្វើ​ឲ្យ​ប៊ុន​ហាន​សន្លប់ ហើយ​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​ឲ្យ​ចាញ់ ។​ចំពោះ​ចាន់​វ៉េ​ត​ចាញ់​មួយ​ប្រកួត​ដែរ​គឺ​ចាញ់​ឈាន ហុង​តែ​ការបរាជ័យ​នេះ​បានធ្វើ​ឲ្យ​គេ​មានឱកាស​ដណ្ដើមបាន​ច័យ​ជំនះ​នៅ​វគ្គ​ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង ចុងក្រោយ​បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ។​

​     ​នេះ​ជាវ​គ្គ​ប្រកួត​ដ៏​តឹងតែង​មួយ​ទាំង​ចាន់​វ៉េ​ត ទាំង  Weerachhai ។​ចាន់​វ៉េ​ត មានមុខ​រឹង វ៉ៃ​ចេញ​ធ្ងន់​តែ​គេ​ខ្វះ​ភាពវាងវៃ​ក្នុងការ​ប្រកួត​គឺ​ពេលខ្លះ​គេ​ សម្រុកចូល​ឲ្យ​គូប្រកួត​វ៉ៃ​ក៏មានដែរ ។​ចំពោះ​អ្នក​ប្រដាល់​ថៃ Weerachhai Menayuthin វិញ​គេ​មាន​ផ្លែ​វ៉ៃ​ល្អ​ទាំងអស់​ហើយ​ការ​វ៉ៃ​ចេញ​របស់គេ​ធ្ងន់​ទៀតផង ។​

​    ​Weerachhai Menayuthin និង វ៉ាន់ ចាន់​វ៉េ​ត​នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​របស់​អធិរាជ​ស៊ីម៉ង់​អូដ្ឋ​នេះ ?