ឡៅ ចន្ទ្រា នឹង ឈ្នះថៃទៀត

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ឡៅ ច​ន្ទៃ​រា​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​បា​ណាត​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Chhuok Chhaiលើស​ង្វៀន K-Cement របស់ SEA-TV​នៅ​រសៀល​ថ្ងៃទី​១៤​វិច្ឆិកា​នេះ ។​

​    ​នរណាៗ​ក៏មាន​ជំនឿ​ចិត្ត​ថា​ចន្ទ្រា​នឹង​ឈ្នះ​ការប្រកួត​នេះដែរ​ហើយ​អាច​ ឈ្នះ​មុន​ទឹក​ទី ៥ ទៀតផង ។​អ្នក​ប្រ​ដាល់​កម្ពុជា​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៦២​ដង ចាញ់​តែ​៣​ដង​ប៉ុណ្ណោះ ។​គេ​ជា​អ្នក​ប្រដាល់​ចិត្ត​ត្រជាក់​ដែលមាន​ផ្លែ​វ៉ៃ​ចេញ​ល្អ និង ការពារ​បាន​រហ័ស​ណា​ស់ ។​កណ្ដាប់ដៃ ជង្គង់​-​កែង និង ទាត់​សុទ្ធតែជា​ស្នៀត​ដែល​គេ​ធ្លាប់ប្រើ​ដើម្បី​ផ្ដួល​គូប្រកួត ។​

​     ​ចំពោះ​អ្នក​ប្រដាល់​ថៃ Chhuok Chhai វិញ​ប្រវត្តិ​ប្រកួត​របស់គេ​ក៏​មិន​អន់​ដែរ​គេ​មាន​ស្ថិតិ​ប្រកួត​ចំនួន​៩១​ ដង​ឈ្នះ​៧៩​ដង ចាញ់​១១​ដង និង ស្មើ​ពិន្ទុ ១ ដង ។​ជង្គង់​របស់​អ្នក​ប្រដាល់​ថៃ​រូបនេះ​អស្ចារ្យ​ណាស់​ទោះជា​ស្ថិតក្នុង​ ស្ថាន​ភាព​ជំហរ​បែបណា​ក៏​វ៉ៃ​ចេញរួច​ដែរ ។​

​    ​ការជួបគ្នា​រវាង​ឡៅ ចន្ទ្រា ជាមួយ​អ្នក​ប្រដាល់​ថៃ Chhuok Chhai ទោះបី​អ្នក​ប្រដាល់​ថៃ​រូបនេះ​គេ​មិនអាច​មើលស្រាល​បាន​ក៏ពិតមែន​តែ​គេ​ជឿថា​ ចន្ទ្រា​មានឱកាស​ឈ្នះ​ច្រើនជាង ។​

​    ​សូត្រ ប៊ុន​ធី​ក្លឹប​បក្សី​ស្លាប​ដែក​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ​ឈ្មោះ Pha Ravy ដោយ​ពួក​គេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​ប៊ុន​ធី​មាន​កំពស់​ល្អ ហើយ​គេ​ជា​អ្នក​ប្រដាល់​ល្អ​ជង្គង់ និង កែង​តែ​អ្នក​ប្រដាល់​រូបនេះ​ហាក់ដូចជា​វ៉ៃ​ចេញ​មិន​សូវ​ច្បា​ស់សោះ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​ដង ឈ្នះ​៥៨​ដង​ចាញ់​១០​ដង​ស្មើ​ពិន្ទុ ១ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Pha Ravy វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៧​ដង ឈ្នះ​៥៩​ដង ចាញ់​៦​ដង​ស្មើ​ពិន្ទុ ២ ដង ។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិន​ដឹ​ងា​ថា​នរណា​ឈ្នះ​ នោះឡើយ ?

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​យិន បូ​រិន្ទ​ក្លឹប​អាស៊ី​កីឡា​ប្រកួត​ជាមួយ​ឆាយ ម៉េ​ត​ក្លឹប​សំ​ រោង​កោង​ខេត្តបាត់ដំបង ។​ឈុន បញ្ញា​ក្លឹប​រ៉ា​ហាប់​ស្វាយប៉ាក​ប្រកួត​ជាមួយ​អាន មុន្នី​ក្លឹប​ម្កុដ​រាជសីហ៍ និង យ៉ា លី​ដួង​ក្លឹប​សេនា​រាជសីហ៍ ប្រកួត​ជាមួយ​ស៊ិន ផ្ល​យ​ក្លិប​ភិរម្យ​កូន​ខ្មែរ ។​