យុគ យក្សផ្លែបង្ហាញមុខលើសង្វៀន EXPERT

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ជើងចាស់ យុគ យក្ស​ផ្លែ​ក្លិប​អប់រំ​កាយ​ខេត្តបាត់ដំបង​នឹង​បង្ហាញខ្លួន​លើស​ង្វៀន EXPERT   របស់ SEA-TV នៅ​ថ្ងៃទី​១៤​វិច្ឆិកា​ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ម៉ន ភា​រម្យ​ក្លិប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក ។​

​    ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ​ដូចគ្នា ហើយ​មាន​អំណួត​ដូចគ្នា​នោះ​ការប្រកួត​នេះ​គេ​ជឿថា​នឹង​បង្ក​ឲ្យ​មានការ​ ចាប់អារម្មណ៍​ជាមិនខាន​ឡើយ ។​ភា​រម្យ​ជា​អ្នក​ប្រដាល់​មួយរូប​ចូលចិត្ត​ចំអក​ឲ្យ​គូប្រកួត ឯ យក្ស​ផ្លែ​ក៏​មិន​អន់​ដែរ​ទេ​តែ​យក្ស​ផ្លែ​គេ​រហ័សរហួន​ក្នុងការ​ការពារ និង វាយលុក​ណាស់ ។ ការវាយលុក​របស់គេ​មាន​ច​រឹក​សាហាវ ហើយ​មាន​ប្រសិទ្ធិភាព​ណាស់ ។​

​    ​ចំពោះ​ភារ​ម្យ​ការវាយលុក​របស់គេ​ក៏មាន​ច​រឹក​សាហាវ​ដែរ​តែ​មិនសូវ​ជា​បាន​ ផល​នោះទេ​ដោយសារតែ​គេច​ង់​វាយ​មួយ​ដៃ ឬ ទាត់​មួយ​ជើង​ឲ្យ​គូប្រកួត​តដៃ​លែងកើត​នោះ ។​ការវាយលុក​របស់​ភា​រម្យ​ពេលខ្លះ​បែរជា​គ្រោះថ្នាក់​ដោយសារ​ការ​ច្រាស​សង​ វិញ​របស់​គូប្រកួត ។​

​    ​ជំនួប​មួយ​នេះ​មិនដឹងថា​ជ៏័​យ​ជំនះ​ជា​របស់​យុគ យក្ស​ផ្លែ ឬ ជា​របស់​ម៉ន ភា​រម្យ​នោះទេ ?​ទោះជា​យ៉ាងណា​ក៏​គេ​ជឿថា​ពួកគេ​នឹង​ប្រកួត​គ្នា ៥ ទឹក​មិន​ខាន ។​

​    ​ខឹ​ក សុខឿន​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក ​ប្រដាល់​ស្រិល ទ្រី​ក្លឹប​គុជ​សារ​កីឡា​ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។​

​    ​ពួកគេ​ទាំង ២ មិនសូវ​ជាមាន​ឈ្មោះ​បោះ​សម្លេង​នោះទេ​តែ​គេ​ជា​អ្នកខ្លាំង​ក្នុងចំណោម​ អ្នកខ្លាំង​ដែរ ។​ការប្រកួត​នេះ​ទាំងសងខាង​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា ។​នរនា​ជា​ម្ចាស់​ជ័យជំនះ​ក្នុងការ​ប្រកួត​នេះ ?

​    ​ម៉ូ ណារ៉ាក់​ក្លឹប​ព្រៃទទឹង​ខេត្តបាត់ដំបង​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ ជាមួយ​អ្នក​ប្រដាល់​ណា​ង សុភា​របស់​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។​

​     ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។ មិនសូវមាន​នរណា​ស្គាល់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ទេ​តែ​មន្ត្រី​ខាង​ផ្គូរ​ផ្គង​បាន​អះអាងថា​ពួកគេ​មិន​អន់​ឡើយ ។ គេ​មិនសូវ​បង្ហាញមុខ​នៅ​ភ្នំពេញ​មែន​តែ​គេ​មាន​ប្រវត្តិ​ប្រកួត​នៅ​ជាយដែន​ មិនធម្មតា​នោះទេ ។​

​    ​ប្រសិនបើ​ពិតជា​ខ្លាំង​ជួប​ខ្លាំង​មែន​នោះ​ការប្រកួត​នេះ​ពិតជា​អស្ចារ្យ​ហើយ ។ នរណា​មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ ?

​     ​លីន ប្រា​កាន​ក្លឹប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​ឡុង ផល្លា​ក្លឹប​សាល​វ័​ន្ដ​កីឡា និង ប្រាក់ សា​វ៉េ​ត​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​ភា សុវណ្ណ​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ។​