កីឡាករ​ Liverpool ៣​នាក់ ដែល​បង្ហាញ​ទម្រង់​លេង​ខ្លាំង​រដូវ​កាល​នេះ


កីឡាករ​ Liverpool ៣​នាក់ ដែល​បង្ហាញ​ទម្រង់​លេង​ខ្លាំង​រដូវ​កាល​នេះ

ទម្រង់​លេង​របស់​ក្រុម​ Liverpool រដូវ​កាល​នេះ​ពុំ​សូវ​ល្អ​ប៉ុន្មាន​ទេ ​​ខណៈ​​ដែល​ក្លិប​បាន​សម្រេច​ចិត្ត​បណ្ដេញ​អ្នកចាត់ការ​ Brendan Rodgers ​ជំនួស​​វិញ​ដោយ​​លោក​ Jürgen Klopp ​កាល​ខែ​តុលា​ថែម​ទៀត។ ទោះ​ដូរ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ចូល​​ ក៏​បច្ចុប្បន្ន​ហង្ស​ក្រហម​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១០ ក្នុង​តារាង​ Premier League។

 

កីឡាករ​ Liverpool ៣​នាក់ ដែល​បង្ហាញ​ទម្រង់​លេង​ខ្លាំង​រដូវ​កាល​នេះ

 

​ប៉ុន្តែ​​អំឡុង​ពេល​ដែល​​ក្រុម​ម្ចាស់​ជើង​ឯក​​កំពូល​អឺរ៉ុប​៥​សម័យ​កាល​នេះ​ ​កំពុង​ប្រយុទ្ធ​ស្លាប់រស់​ដើម្បី​សង្ឃឹម​បាន​ Top 4 រដូវ​កាល​នេះ ក្នុង​នោះ​ក៏​ឃើញ​ថា មាន​កីឡាករ​៣​នាក់ ដែល​លេង​លេចធ្លោ​ជាង​គេ​បំផុត។ តើ​​ជា​កីឡាករ​រូប​ណា​ខ្លះ? សូម​ក្រឡេក​មើល​ខាង​ក្រោម៖

 

១. Philippe Coutinho

 

កីឡាករ​ Liverpool ៣​នាក់ ដែល​បង្ហាញ​ទម្រង់​លេង​ខ្លាំង​រដូវ​កាល​នេះ

 

ខ្សែ​បម្រើ​ជម្រើស​ជាតិ​ប្រេស៊ីល​ Coutinho គឺជា​តួអង្គ​ដ៏​សំខាន់​របស់​ក្រុម​ Liverpool និង​ជា​អ្នក​នាំ​លេង​ដ៏​សំខាន់​បំផុត។ Coutinho ​បាន​ស៊ុត​ឲ្យ​ហង្ស​ក្រហម ឈ្នះ​ Stoke City ​នៅ​ថ្ងៃ​បើក​ឆាក​រដូវ​កាល​ថ្មី។ ក្នុង​​សករាជ​អ្នកចាត់ការ​ថ្មី​ Klopp វិញ​ កីឡាករ​វ័យ​​២៣​ឆ្នាំ​រូប​នេះ ក៏​បាន​ស៊ុត​២​គ្រាប់ ជួយ​ Liverpool ឈ្នះ​ Chelsea ៣-១ និង​ស៊ុត​ចូល​ Crystal Palace ១​គ្រាប់​​កាល​សប្ដាហ៍​មុន​ផង​ដែរ។

 

​២. Jordon Ibe

 

កីឡាករ​ Liverpool ៣​នាក់ ដែល​បង្ហាញ​ទម្រង់​លេង​ខ្លាំង​រដូវ​កាល​នេះ

 

​កីឡាករ​ U-21 ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដ៏​សំខាន់​នៅ​ UEFA Europa League ជួយ​ឲ្យ​ Liverpool ឈ្នះ​ Rubin Kazan ១-០។ Ibe ​បាន​បង្ហាញ​ខ្លួន​៦​ប្រកួត ក្នុង​ការ​ដឹក​នាំ​៧​ប្រកួត​ដំបូង​របស់​ Klopp ​ដោយ​ក្នុង​នោះ បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​៣​ដង។ យ៉ាង​ណា​ គេ​ជឿ​ថា សមត្ថភាព​ញាក់​បាល់​ និង​ល្បឿន​កីឡាករ​រូប​នេះ ​នឹង​អាច​ក្លាយ​ជា​កីឡាករ​លំដាប់​ world-class ​នា​ពេល​អនាគត។

 

​៣. Nathaniel Clyne

 

កីឡាករ​ Liverpool ៣​នាក់ ដែល​បង្ហាញ​ទម្រង់​លេង​ខ្លាំង​រដូវ​កាល​នេះ

 

​ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ​បាន​ផ្ទេរ​ពី​ក្រុម​ Southamton ទៅ​ Liverpool កាល​ដើម​រដូវ​កាល នឹង​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​មិន​ត្រឹម​តែ​អាច​ការពារ​ខាង​ស្ដាំ​បាន​ល្អ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​មាន​ល្បឿន​លឿន និង​បម្រើ​បាល់​ដល់​មិត្ត​រួម​ក្រុម​ច្រើន​ទៀត។ Clyne តែង​តែ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ជានិច្ច តាំង​ពី​បើក​រដូវ​កាល​​២០១៥/១៦​​មក៕

 

ចុះ​ប្រិយ​មិត្ត​យល់​ថា កីឡាករ​៣​នាក់​ខាង​លើ​ពិត​ជា​ល្អ​​ដែរ​ទេ?

 

-ចុចអាន៖ អតីត​កីឡាករ​ Arsenal ព្យាករណ៍​ថា Man Utd & Liverpool នឹង​មិន​បាន​ Top 4

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ uk.sports