ផាក គឺនហេ ៖ គ្មានមូលហេតុ ដែលរារាំង មិនឲ្យយើង បើកកិច្ចប្រជុំ ជាមួយមេដឹកនាំ គីម ចុងអ៊ុន នោះទេ

សេអ៊ូល ៖ លោកស្រី ប្រធានាធិបតី កូរ៉េខាងត្បូង ផាក គឺនហេ បាននិយាយ នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះថា វាគ្មានមូលហេតុអ្វី ដែលរារាំង មិនឲ្យមានកិច្ចប្រជុំកំពូល រវាងលោកស្រី និង មេដឹកនាំកំពូលកូរ៉េ ខាងជើង លោក គីម ចុងអ៊ុន នោះទេ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ ដោយដកស្រង់ សេចក្តីថ្លែងការណ៍ ពីការិយាល័យ របស់លោកស្រី ផាក ថា (ឆ្លើយតប ចំពោះបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដំណោះស្រាយ នៅតែជាការបើកចំហសម្រាប់ ទំនាក់ទំនងរវាងកូរ៉េទាំងពីរ ហើយកិច្ចប្រជុំ ចំពោះបញ្ហានេះ វាគ្មានមូលហេតុអ្វី ដែលអាចរារាំងនោះឡើយ)។

យ៉ាងណាក៏ដោយ នេះជាការបង្ហាញ សញ្ញាវិជ្ជមានមួយ ដែលកូរ៉េខាងត្បូង បញ្ជូនទៅកាន់ កូរ៉េខាងជើង ស្រប ពេលដែលស្ថានការណ៍សន្តិសុខ រវាងប្រទេសទាំងពីរស្ងប់ស្ងាត់មួយរយៈ និង ការជួបជុំគ្រួសារអន្តរកូរ៉េ បាន ប្រព្រឹត្តទៅដោយរលូន។ ភាគីកូរ៉េខាងត្បូង បានអះអាងថា ខ្លួនមានចេតនាក្នុងការ កសាងទំនាក់ទំនង ឲ្យកាន់តែ ប្រសើរឡើងវិញ ជាមួយកូរ៉េខាងជើង ៕

ផាក គឺនហេ ៖ គ្មានមូលហេតុ ដែលរារាំង មិនឲ្យយើង បើកកិច្ចប្រជុំ ជាមួយមេដឹកនាំ គីម ចុងអ៊ុន នោះទេ