បាញ់​តដៃ​គ្នា​រវាង​ចោរប្លន់​និង​សមត្ថកិច្ច​នៅ​ ខេត្ត​ត្បូងឃ្មុំ ចុង​ក្រោយ​ស្លាប់​ចោរ​ម្នាក់ របួសធ្ងន់​ម្នាក់

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​បាញ់​ តដៃ​គ្នា​ជាមួយ​សមត្ថកិច្ច​កាល ពី​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ នៅ​ចំណុច​លើ​ ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​បទ​ទន្លា ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

លោក​ឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ករណី​បង្ក្រាប​ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​នេះ​គឺ​ធ្វើ​ឡើង​ តាម​ដីកា​របស់​ សាលា​ដំបូង​ខេត្តកំពង់ចាម ។ ខណៈ​ពេល​សមត្ថកិច្ច​ធ្វើ ការ​ឡោម​ព័ទ្ធ​ជនសង្ស័យ​ក្នុង​ពេល​កំពុង​ណាត់ គ្នា​ទិញ​កាំភ្លើង​ទុក​ ធ្វើ​សកម្មភាព ជនសង្ស័យ​ក៏​បាន​ធ្វើការ​ បាញ់​មក​លើ​ សមត្ថកិច្ច សមត្ថកិច្ច​ក៏​បាន​បាញ់​តបត​វិញ​បណ្ដាល​ ឲ្យ​សង្ស័យ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​បន្ត​ថា ជនសង្ស័យដែល​ស្លាប់​មានឈ្មោះ នាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​មុខសញ្ញា​ចោរប្លន់​មក​ពី​ ខេត្តកំពង់ធំ និង​ជនសង្ស័យ​ម្នាក់​ទៀត​រង​ របួសធ្ងន់​ឈ្មោះ ញេ ឡ​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​និគម​ន៍​ក្រោម ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

លោក​ឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការ​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់ ជា​មុខសញ្ញា​ប្លន់​ដ៏​សកម្ម ហើយ​នៅ​យប់​នេះ​ជនសង្ស័យ​ ប្រុង​ចេញ​ធ្វើ​ សកម្មភាព​ប្លន់ ដោយ​ឈ្មោះ ញេ ឡ​យ ជា​អ្នកទិញ​ កាំភ្លើង​ឲ្យ​ស្រេច តែ​ត្រូវ​កម្លាំង​របស់​លោក​ដឹង​ ទាន់​រហូត​ឈាន​ទៅ​ ដល់​ការ​បង្ក្រាប​តែ​ម្តង​ ៕
បាញ់​តដៃ​គ្នា​រវាង​ចោរប្លន់​និង​សមត្ថកិច្ច​នៅ​ ខេត្ត​ត្បូងឃ្មុំ ចុង​ក្រោយ​ស្លាប់​ចោរ​ម្នាក់ របួសធ្ងន់​ម្នាក់

បាញ់​តដៃ​គ្នា​រវាង​ចោរប្លន់​និង​សមត្ថកិច្ច​នៅ​ ខេត្ត​ត្បូងឃ្មុំ ចុង​ក្រោយ​ស្លាប់​ចោរ​ម្នាក់ របួសធ្ងន់​ម្នាក់
បាញ់​តដៃ​គ្នា​រវាង​ចោរប្លន់​និង​សមត្ថកិច្ច​នៅ​ ខេត្ត​ត្បូងឃ្មុំ ចុង​ក្រោយ​ស្លាប់​ចោរ​ម្នាក់ របួសធ្ងន់​ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត