ឪពុកម្តាយ កុមារីម្នាក់ប្តឹង នេន១អង្គ ជាក្មួយព្រះចៅអធិការវត្ត គោកខ្សាច់បាន ចាប់រំលោភ កូនស្រីគាត់

ភ្នំពេញ៖ នេន១អង្គគង់នៅវត្តគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដែលប្រភពព័ត៌មាន ពី ឪពុកម្តាយកុមារីរងគ្រោះ អះអាងថា ត្រូវជាក្មួយព្រះចៅអធិការវត្ត គោកខ្សាច់ ត្រូវឪពុកម្តាយ កុមារីរងគ្រោះ ប្តឹងចោទប្រកាន់ថា បានរំលោភសេពសន្ថៈ ទៅកូនស្រីរបស់គាត់ទើប តែអាយុ៥ឆ្នាំ នៅក្នុងកុដិដោយលួង ឲ្យញុំនំ១កញ្ចប់ទឹកក្រូច១កំប៉ុង ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ លុះដល់ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំដដែលទើប ឪពុកម្តាយកុមារីរងគ្រោះដឹកដៃកូន មកដាក់ពាក្យបណ្តឹងនៅនគរប៉ុស្តិ៍ភ្លើងឆេះរទេះ ឲ្យជួយរកយុត្តិធម៌ ដល់កូនស្រី របស់ពួកគាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពី មានការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន មិនត្រូវគ្នានោះ បង្កឲ្យភ្ញាក់ផ្អើលដល់ ធម្មការខណ្ឌ ពោធិ៍សែនជ័យ និងមន្ត្រីសាលាខណ្ឌចុះ ដល់ទីតាំងវត្តកើតហេតុ រួមនិងនគរបាលប៉ុស្តិ៍ជាច្រើនផងដែរ ។ ប៉ុន្តែក្រោយពីមានការពិភាក្សា គ្នាអស់ប្រហែលជា ជិត២ម៉ោងគេ បានឃើញចាកចេញ ទៅវិញដោយស្ងៀមស្ងាត់គ្រាន់ តែឲ្យនគរបាលប៉ុស្តិ៍នៅ ប្រចាំនៅទីនោះ ។

បើយោងតាមការរៀបរាប់របស់ឪពុកម្តាយកុមារីរងគ្រោះបាននិយាយថា កូនស្រីរបស់គាត់ មានអាយុ៥ឆ្នាំ ជាកូនទី៣ក្នុង ចំណោមបងប្អូន៥នាក់ ស្រីប្រុសម្នាក់ រស់នៅក្នុង បន្ទុកគ្រួសារទាំងអស់។ ចំណែកលោក សង្ឃអន្ទិតកូននេន ទទួលរងការ ចោទប្រកាន់ ក្នុងករណីខាងលើ នេះគ្រាន់តែដឹងថា ព្រះនាម ហាក់ មានព្រះជន្ម១៤ ព្រះវស្សា ទើបតែបួសជានេន បានជាង១ខែកន្លង មកនេះទេ  ( ពោលមុនបុណ្យភ្ជុំបិណ្ឌ ) គង់នៅវត្តកើត ហេតុខាងលើ មាន ស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ឪពុកកុមារីរងគ្រោះបាននិយាយថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កូនស្រីរបស់គាត់បាន ទៅរត់លេង នៅទីនោះ ក្រោយមកមានក្មេងៗ ដែលរត់លេងជាមួយកូន បានមកប្រាប់គាត់ដែរ ប៉ុន្តែគាត់មិនជឿក្រោយ គាត់បានដេញដោល កូនស្រីជាច្រើនលើក ទើបកូនស្រី របស់គាត់ប្រាប់ ទាំងភ័យភិត ដោយនិយាយថា ព្រះសង្ឃមានព្រះនាម ហាក់ បានលួង លោភដោយអោយនំ១កញ្ចប់ និងទូកក្រូច ១កំប៉ុងញុំ រួចធ្វើសកម្មភាពចាប់រំលោភតែម្តង។  ក្រោយគាត់និង ភរិយាបានយកកូនទៅ កាន់ពេទ្យទឹកថ្លា ដើម្បីឲ្យជួយពិនិត្យមើល តែពេទ្យ មិនកើតទេ ប្រាប់ឲ្យគាត់ទៅមន្ទីរពេទ្យ មជ្ឃឹមកុមារ លុះទៅដល់ ពេទ្យកុមារជាតិ ក៏ពេទ្យមិនទទួលដែរ ដោយបង្គប់ឲ្យទៅពេទ្យសម្ភពក្រុង លុះពេលទៅដល់ លោកគ្រូពេទ្យបានពិនិត្យ មើលដោយយក ចិត្តទុកដាក់បំផុត ឃើញថា ប្រភេទកូនស្រីរបស់ឡើងហើមប៉ះលែងបាន គឺប៉ះឈឺៗពេល គ្រូពេទ្យបានចេញ ចុងសន្លឹកកោស លវិច្ឆ័យ១ច្បាប់ រួចគាត់ ក៏បានមកដាក់ពាក្យបណ្តឹងនៅ នគរប៉ុស្តិ៍ភ្លើងឆេះរទេះ ឲ្យជួយរកយុត្តិធម៌ជូនកូនស្រីគាត់។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើកូនស្រីរបស់គាត់មិនទទួលបានយុត្តិធម៌នោះ គឺគាត់នឹង ប្តឹងបន្តទៀត រហូតទទួលបានយុត្តិធម៌។

ពាក់នឹងការចោទប្រកាន់របស់ឪពុកម្តាយក្មេងស្រី រងគ្រោះនោះ មជ្ឈមណ្ឌលមិនអាច ទំនាក់ទំនង ជាមួយព្រះអង្គ ដើម្បីការបំភ្លឺបានទេ៕
ឪពុកម្តាយ កុមារីម្នាក់ប្តឹង នេន១អង្គ ជាក្មួយព្រះចៅអធិការវត្ត គោកខ្សាច់បាន ចាប់រំលោភ កូនស្រីគាត់

ឪពុកម្តាយ កុមារីម្នាក់ប្តឹង នេន១អង្គ ជាក្មួយព្រះចៅអធិការវត្ត គោកខ្សាច់បាន ចាប់រំលោភ កូនស្រីគាត់
ឪពុកម្តាយ កុមារីម្នាក់ប្តឹង នេន១អង្គ ជាក្មួយព្រះចៅអធិការវត្ត គោកខ្សាច់បាន ចាប់រំលោភ កូនស្រីគាត់
ឪពុកម្តាយ កុមារីម្នាក់ប្តឹង នេន១អង្គ ជាក្មួយព្រះចៅអធិការវត្ត គោកខ្សាច់បាន ចាប់រំលោភ កូនស្រីគាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត