គោយន្តកែច្នៃ បុកអ្នកជិះម៉ូតូ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ជនរងគ្រោះម្នាក់ស្លាប់ ជាក្មួយបង្កើត លោក ងួន ញិុល

កំពង់ធំ: គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង នៅវេលាម៉ោង១២:៣០នាទី រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅ តាមផ្លូវលេខ៧១ ភូមិព្រៃស្រង៉ែ ឃុំបល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ  រវាងម៉ូតូ និងគោយន្តកែច្នៃ បណ្តាលឲ្យ ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ហើយជនរងគ្រោះដែលជាអ្នកបើកម៉ូតូ បានស្លាប់នោះ ជាក្មួយបង្កើតរបស់លោក ងួន ញិុល អនុប្រធានទី១ រដ្ឋសភា ។

មន្រ្តីនគរបាលស្រុកបារាយណ៏ បានឲ្យដឹងថា ជនរងគ្រោះទី១ ជាអ្នកបើកម៉ូតូ c125 (014) ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1k-8461 ឈ្មោះ ជុំ ម៉ោង អាយុ៣១ឆ្នាំ ភូមិត្រស់ ឃុំបល្ល័ង្គ ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ (ក្មួយប្រុសបង្កើត លោក ងួន ញុិល) និងទី២ សុង ស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ស្លាប់កន្លែងកើតហេតុ ជាម្តាយ និងកូនស្រីឈ្មោះ ខេន ស្រី អាយុ៣០ឆ្នាំ រស់នៅភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ របួសធ្ងន់។

មន្រ្តីនគរបាល បានបន្តថា ជនរងគ្រោះឈ្មោះ ជុំ ម៉ោង ជាអ្នករត់ម៉ូតូឌុប បានដឹកជនរងគ្រោះ ២នាក់ម្តាយកូន ពីភូមិពង្រលីង ទៅឃុំក្រវ៉ា ស្រាប់ដល់ចំណុចកើតហេតុ ក៏ត្រូវគោយន្តកែច្នៃ បុកពីមុខ បណ្តាលឲ្យស្លាប់ និងរបួសតែម្តង ។

ក្រោយកើតហេតុ អ្នកបើកគោយន្តកែច្នៃ បានរត់គេចខ្លួនបាត់ ខណ:កម្លាំងនគរបាល កំពុងតាមចាប់ខ្លួន៕

គោយន្តកែច្នៃ បុកអ្នកជិះម៉ូតូ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ជនរងគ្រោះម្នាក់ស្លាប់ ជាក្មួយបង្កើត លោក ងួន ញិុល
គោយន្តកែច្នៃ បុកអ្នកជិះម៉ូតូ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ជនរងគ្រោះម្នាក់ស្លាប់ ជាក្មួយបង្កើត លោក ងួន ញិុល
គោយន្តកែច្នៃ បុកអ្នកជិះម៉ូតូ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ជនរងគ្រោះម្នាក់ស្លាប់ ជាក្មួយបង្កើត លោក ងួន ញិុល
គោយន្តកែច្នៃ បុកអ្នកជិះម៉ូតូ ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ជនរងគ្រោះម្នាក់ស្លាប់ ជាក្មួយបង្កើត លោក ងួន ញិុល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត