អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីស សម្លាប់មនុស្សយ៉ាងហោច ១០០នាក់ និងរាប់សិបនាក់ ជាប់ជាចំណាប់ខ្មាំង (មានវីដេអូ)

បារាំងបានប្រកាសប្រទេសក្នុងគ្រាអាសន្ន និងបិទព្រំដែនទាំងអស់ ក្រោយពីមានអំពើវាយប្រហារ ដោយអាវុធ និងគ្រាប់បែក ទ្រង់ទ្រាយភេវរកម្មនៅក្នុងទីក្រុងបារីស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ហើយ គិតមកទល់ព្រឹកនេះ។

យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា ពួកភេវរករ បានវាយប្រហារនៅតាមទីតាំងផ្សេងៗគ្នា ក្នុងទីក្រុងប៉ារីស។ ក្នុងនោះ មនុស្ស ១៥នាក់ ត្រូវបានសម្លាប់នៅសាលមហោស្រព Bataclan និង ៦០នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅទីនោះ។ ប៉ូលិសបានសម្រុកចូល សម្លាប់ខ្មាន់កាំភ្លើង ចំនួន២នាក់ផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់បារាំង។

មនុស្សជាច្រើនសិបនាក់ទៀត បានស្លាប់ក្នុងអំពើវាយប្រហារដោយគ្រាប់បែកអត្តឃាត នៅជិតពហុកីឡដ្ឋានជាតិបារាំង និងភោជនីយដ្ឋានមួយចំនួន កណ្តាលទីក្រុងបារីសតែម្តង។ រង់ចាំព័ត៌មានបន្ថែម នៅពេលបន្តិចទៀត...

 

អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីស សម្លាប់មនុស្សយ៉ាងហោច ១០០នាក់ និងរាប់សិបនាក់ ជាប់ជាចំណាប់ខ្មាំង (មានវីដេអូ)
អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីស សម្លាប់មនុស្សយ៉ាងហោច ១០០នាក់ និងរាប់សិបនាក់ ជាប់ជាចំណាប់ខ្មាំង (មានវីដេអូ)
អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីស សម្លាប់មនុស្សយ៉ាងហោច ១០០នាក់ និងរាប់សិបនាក់ ជាប់ជាចំណាប់ខ្មាំង (មានវីដេអូ)
អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីស សម្លាប់មនុស្សយ៉ាងហោច ១០០នាក់ និងរាប់សិបនាក់ ជាប់ជាចំណាប់ខ្មាំង (មានវីដេអូ)
អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីស សម្លាប់មនុស្សយ៉ាងហោច ១០០នាក់ និងរាប់សិបនាក់ ជាប់ជាចំណាប់ខ្មាំង (មានវីដេអូ)

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត