វិធីងាយៗជួយឲ្យរោម​ភ្នែកឆាប់ដុះវែង ហើយក្រាស់ក្នុងរយៈពេល ៧ថ្ងៃ

ស្ត្រីមួយចំនួន​ពិតមានសំណាង​ដោយសាតែ​មាន​រោមភ្នែក​វែង ហើយក្រាស់​តាំងពីកំណើត​ស្រាប់ ខណៈដែលស្រ្តីមួយចំនួនទៀតប្រើប្រាស់ម៉ាស្ការ៉ាដើម្បីបំពេញនូវ​កង្វះខាត​មួយ​នេះ។ តែ​ទោះជាយ៉ាង​ណា សម្រាប់ស្ត្រី​ដែល​មាន​រោមភ្នែក​ស្តើង​កុំទាន់អស់សង្ឃឹមអ៊ី ព្រោះមានរូបមន្តពិសេស​ដែលអាចជួយ​អោយរោមភ្នែកឆាប់ដុះ​ក្រាស់ ហើយ​វែង​តាមបែប​ធម្មជាតិ​ក្នុង​រយៈពេលតែ ៧ថ្ងៃប៉ុណ្ណោះ។
 
វិធីងាយៗជួយឲ្យរោម​ភ្នែកឆាប់ដុះវែង ហើយក្រាស់ក្នុងរយៈពេល ៧ថ្ងៃ
ចំពោះវត្ថុធាតុដើមដែលត្រូវការយកមកផ្សំមានតែ ៣ មុខប៉ុណ្ណោះ ប៉ុន្តែត្រូវមានភាពអត់ធ្មត់ក្នុងការអនុវត្តបន្តិច។
- ប្រេងដូង ២០ មីលីលីត្រ
- ប្រេងវីតាមីន E ២០ មីលីលីត្រ
- ប្រេងល្ហុងខ្ញែរ ២០ មីលីលីត្រ
វិធីធ្វើ៖
- ជាដំបូង​ត្រូវយក​កែវមួយដែល​មានគំរប​បិតជិត បន្ទាប់មកយកប្រេងទាំងអស់​ដាក់ចូល​ក្នុងកែវនោះ រួចកូរវាអោយសព្វល្អ។
របៀបប្រើ៖
ជារាងរាល់យប់​មុនពេល​ចូលគេង​ត្រូវគ្រលុកកែវ ហើយអ្នក​អាចប្រើម្រាមដៃ ឬ​សំឡីជ្រលក់ប្រេង​បន្តិច​មកលាប​នៅលើរោមភ្នែក​របស់អ្នក។
ចំណាំ៖ អ្នកត្រូវ​លាង​ស្អាតផ្ទៃមុខអោយ​បានស្អាតជាមុនសិន មុននឹងប្រើល្បាយមួយនេះ។ ម្យ៉ាងវិញទៀត ត្រូវអនុវត្តជារៀងរាល់យប់​មុនពេល​ចូលគេង៕
ដោយ៖ win win
ប្រភព៖ tophealthylife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីងាយៗជួយឲ្យរោម​ភ្នែកឆាប់ដុះវែង ហើយក្រាស់ក្នុងរយៈពេល ៧ថ្ងៃ