ម៉ៅ ហាជី​ កុង​ត្រា​ជាមួយនឹងផលិតកម្ម​ល្បីមួយ តែមិនមែនហង្សមាស​

ភ្នំពេ​ញ៖ បេក្ខជន Cambodian Idol ម៉ៅ ហាជី ថ្មីៗ​នេះបានធ្វើការ​កុងត្រា​ ជាមួយនឹង​ផលិតកម្មល្បីមួយ ដែល​ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ខណៈដែល ផលិតនោះ មិនមែន​ជាផលិតកម្ម ហង្សមាស ។
ប្រភពព័ត៌មានដ៏ជាក់លាក់មួយចេញពីចង្កោមសិល្បៈ បានលួចខ្សឹបថា «តារាចម្រៀង ម៉ៅ ហាជី បានចូលជ្រកក្នុងផលិតកម្មថោន ដោយធ្វើការ​កុងត្រា​រួចរាល់ហើយ​» ។​

ការ​ចូលជ្រកក្នុងផលិតកម្មថោន នេះ​ត្រូវបាន​គេយល់ឃើញថា ទំនង​ជា​ ម៉ៅ ហាជី គិតថា បើច្រៀងនៅហង្សមាស មានតារាល្បីៗ​ជាច្រើនណាស់ ដែល​ធ្វើឲ្យខ្លួនមិនអាច ល្បីល្បាញបាន ជាក់ស្តែង ម្ចាស់ពានរង្វាន់ The Voice Cambodia ប៊ុត សីហា ទោះមានបទច្រៀង តែ​ហាក់មិនសូវ​លោត​ផ្តោះ ប៉ុន្មាន នោះទេ ។​

បើទោះបីជា​យ៉ាងនេះក្តី យើង​មិនអាច​សុំ​ការស្រាយបំភ្លឺពីបេក្ខជន Cambodian Idol ម៉ៅ ហាជី ចំណាត់ថ្នាក់លេខ ២ បាននៅឡើយ​នោះទេ ខណៈដែលព័ត៌មានជាក់មួយនេះ ចេញពីមាត់ តារាច្រៀង​ថោន​ម្នាក់ ៕​

ម៉ៅ ហាជី​ កុង​ត្រា​ជាមួយនឹងផលិតកម្ម​ល្បីមួយ តែមិនមែនហង្សមាស​

Like this:

Like Loading...