នៅ​ថ្ងៃទី ២៤-២៦ ខែមករា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រៀបចំ​ឲ្យ​មាន​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៥

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី ១៣ ខែវិច្ឆិកា​នេះ​ថា នឹង​រៀបចំ​ឲ្យ​មាន​សន្និសីទ​សារព័ត៌មាន ស្តីអំពី​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៥ នៅ​ថ្ងៃទី ២៤-២៦ ខែមករា ឆ្នាំ​២០១៦ នៅឯ​សណ្ឋាគារ សុខា ភ្នំពេញ​។​