Cydia Substrate ចេញ​កំណែ​ទម្រង់​ថ្មី​ហើយ ដូច្នេះ Tweak ចាស់ៗ​មួយ​ចំនួន​ធំ​អាច​ដំណើរ​ការ​លើ iOS 9

លោក Saurik បាន​បញ្ចេញ Cydia Substrate ជំនាន់ថ្មី ហើយដើម្បីស្រប តាមតម្រូវការ អ្នកបង្កើត Tweak មួយចំនួន និងដើម្បី ទៅកែប្រព័ន្ធ ប្រតិបត្តិការ iOS 9 អោយវាអាច ដំណើរការ Tweak ចាស់ៗមួយចំនួនធំ ផងដែរ។

Cydia Substrate ចេញ​កំណែ​ទម្រង់​ថ្មី​ហើយ ដូច្នេះ Tweak ចាស់ៗ​មួយ​ចំនួន​ធំ​អាច​ដំណើរ​ការ​លើ iOS 9

មកទល់ពេលនេះ អ្នកអាច Update Cydia ទៅកាន់ ជំនាន់ 0.9.6110 បានហើយ​ ប្រសិនបើអ្នក មិនទាន់ Update ទេ សូមភ្ជាប់ ទៅកាន់ អ៊ីនធើណែត និង ចូលទៅ Cydia ធ្វើការ Refresh រួច Update វាជាបន្ទាន់។ រឿង Update Cydia Substrate មិនអាច អាក់ខាន បានឡើយ ព្រោះ Cydia Substrate វាជាផ្នែកមួយ ដ៏ធំ ជួយអោយ ដំណើរការ Tweak ក្រោយពេលដែល Jailbreak រួចរាល់ ប្រសិនបើ វាមានបញ្ហា វាអាច បណ្តាលអោយ ខូចប្រព័ន្ធ ប្រតិបត្តិការ របស់អ្នក ផងដែរ។

យើងជឿជាក់ថា កំណែទម្រង់ Cydia Substrate ជំនាន់ថ្មីនេះ វានឹងជួយ សម្រួលការងារ ច្រើនដល់ប្រព័ន្ធ ប្រតិបត្តិការអ្នក រួមទាំង ផ្តល់ភាព ងាយស្រួលដល់ អ្នកបង្កើត Tweak ផងដែរ។ ប្រសិនបើអ្នក ចង់ព្យាយាម តម្លើង Tweak ចាស់ៗ អ្នកអាច សាកល្បងបាន តែគួរទុក ចិត្តថា Tweak នោះ វាមិន ចាស់ខ្លាំងពេក ប្រសិនបើវា ធ្លាប់ដំណើរ ការលើ iOS 8 អ្នកអាច ព្យាយាមបាន តែមានការ ទទួលខុស ត្រូវដោយខ្លួនឯង។

  • ដោយ: Meng
  • 8:24 AM, 14 November
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ