មូលហេតុ ៥យ៉ាងដែលធ្វើឲ្យអ្ន​កដទៃជឿទុកចិត្តលើអ្នក

ការ​ជឿទុកចិត្ត​អាចចាត់ទុកថា ជាទ្រព្យមួយដ៏មាន​តម្លៃបំផុតនៅក្នុងជីវិត។ អ្នកណាៗក៏ចូលចិត្ត ក៏ចង់ធ្វើការ​ជាមួយនឹង​មនុស្សមួយប្រភេទដែរ ព្រោះពួកគេ​អាចជឿជាក់ និង​ប្រគល់​អ្វីគ្រប់​យ៉ាង​​ឲ្យអ្នកធ្វើដោយគ្មានការសង្ស័យអ្វីឡើយ។
 
មូលហេតុ ៥យ៉ាងដែលធ្វើឲ្យអ្ន​កដទៃជឿទុកចិត្តលើអ្នក
សុំទោសដោយបើកចំហ
ការហ៊ានសារភាព នូវរឿង​មួយដែលអ្នក​មិនអាចធ្វើបានដោយបើកចំហ ធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលគួរឲ្យទុកចិត្តបំផុត។ ចូរចង់ចាំថា ការនិយាយពាក្យសំុទោសមួយមាត់មិន​ធ្វើឲ្យ​អ្នក​ថោក​នោះ​ទេ តែវាកាន់តែ​ធ្វើឲ្យអ្នកដទៃមាន​ការគោរពចំពោះអ្នកថែមទៀត។
ស្តាប់យោបល់របស់អ្នកដទៃ
នៅពេលដែលមាន​កិច្ចពិភាក្សាម្តងៗ អ្នកតែងតែព្យាយាមស្តាប់យោបល់ពួកគេដោយយកចិត្តទុកដាក់ និងមានការគិតពិចារណាបាន​ហ្មត់ចត់ ក៏បង្ហាញថា អ្នក​ជាមនុស្សម្នាក់​ដែល​គួរ​ឲ្យទុកចិត្តបាន។
ការទំនាក់ទំនងជាមួយនឹងអ្នកដទៃ
ការសន្ទនា​ដោយបើកចំហតម្រូវឲ្យមាន​អាកាប្បកិរិយា​គោរពគ្នា​ទៅវិញទៅមក។ នៅពេលដែលមនុស្សផ្សេងទៀត​ដឹងថា​ អ្នកជាមនុស្សបែបនេះ គឺកាន់តែធ្វើឲ្យពួកគេជឿ​ទុកចិត្ត​លើ​អ្នក​ បើទោះបីជាគ្មានអ្នកណាបង្ខំក៏ដោយ។
យល់ពីគោលបំណងរបស់អ្នកដទៃ
ការបង្ហាញ និងយល់ពីគោលបំណងរបស់អ្នកដទៃ នៅពេលធ្វើកិច្ចអ្វីមួយគឺជារឿង​មួយដ៏ឆ្លាតវៃបំផុត ដែលធ្វើឲ្យពួកគេខ្លាចក្រែងរអា និងទុកចិត្ត​អ្នក​កាន់តែខ្លាំង។​
មិនខ្លាចភាពខ្មាស់អៀន
ប្រសិនបើអ្នកមាន​ភាពខ្មាស់អៀន​ក្នុងអំឡុង​ណា​មួយដែលត្រូវបំពេញការងារ នឹងធ្វើអ្នកដទៃលែងទុកចិត្តលើអ្នក។ ផ្ទុយទៅវិញប្រសិន​បើអ្នកយកជ័យជំនះ​លើ​វាឲ្យបាន អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលគួរជឿជាក់បំផុត។
ដោយ៖ មង្គលការ
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មូលហេតុ ៥យ៉ាងដែលធ្វើឲ្យអ្ន​កដទៃជឿទុកចិត្តលើអ្នក