​ដុំ​សាច់​ក្នុង​ស្បូន​មាន​ផលវិបាក​អ្វី​ដែរ​ទេ​?

​ដុំ​សាច់​ក្នុង​ស្បូន​មាន​ផលវិបាក​អ្វី​ដែរ​ទេ​?

​ទោះបីជា​ដុំ​សាច់​ក្នុង​ស្បូន​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ក៏ដោយ ក៏​វា​អាច​នឹង​បង្ក​ឱ្យ​គ្មាន​ផា​សុកភាព និង​មាន​ផលវិបាក​ច្រើន​ដែរ​ដូចជា ជំងឺ​ស្លេកស្លាំង​ដោយសារ​ការបាត់បង់​ឈាម​ច្រើនៗ​។

​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​ដុំ​សាច់​ក្នុង​ស្បូន​
​ដុំ​សាច់​ក្នុង​ស្បូន​ច្រើន​តែ​មិន​មាន​អ្វី​រំខាន​ដល់​កូន​ក្នុង​ផ្ទៃ​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ដុំ​សាច់​ក្នុង​ស្បូន​អាច​នាំ​ឱ្យ​មិន​អាច​មាន​កូន​បាន ឬរ​លូត​កូន​។ ដុំ​សាច់​ប្រភេទ Submucosal ប្រហែលជា​មិន​អាច​ឱ្យ​អំប្រ៊ីយ៉ុង​កូន​កាច់​សម្បុក និង​លូតលាស់​បានទេ​។ ករណីបែបនេះ គ្រូពេទ្យ​ច្រើនតែ​ណែនាំ​ឱ្យ​កាត់​ដុំ​នេះ​ចោល​មុនពេល​សម្រេចចិត្ត​យក​កូន ឬ​បើសិនជា​ធ្លាប់រ​លូត​កូន​ច្រើន​ដង​រួច​។ អ្វី​ដែល​កម្រ​នោះ​គឺថា ដុំ​សាច់​ក្នុង​ស្បូន​អាច​នឹង​ធ្វើ​ឱ្យ​ស្ទះ​ក្នុង​បំពង់​ដៃ​ស្បូន ឬ​រំខាន​ដល់​ការធ្វើដំណើរ​របស់​មេជី​វិត​ញី​ពី​មាត់ស្បូន​ទៅ​បំពង់​ដៃ​ស្បូន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។