​ចង់ដឹង​អត់ថា​ញ៉ាំ​ស្រា ក្រហម​មួយ​កែវ​មុនពេល​ចូល​គេង​មាន​អ្វី​កើតឡើង​ទេ​?

​ចង់ដឹង​អត់ថា​ញ៉ាំ​ស្រា ក្រហម​មួយ​កែវ​មុនពេល​ចូល​គេង​មាន​អ្វី​កើតឡើង​ទេ​?

​អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើ​ការពិនិត្យ​យ៉ាងយូរ​ទៅលើ​ឥទ្ធិពល​របស់​ស្រា​ក្រហម​ក្នុងការ​សម្រក​ទម្ងន់ ហើយ​វា​ក៏​ល្អ​ចំពោះ​មនុស្ស​ស្រី​ផងដែរ​។ ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​សាកលវិទ្យាល័យ Harvard ដែល​បាន​តាមដាន​ទៅលើ​ស្ត្រី​ចំនួន ២០០០០​នាក់ រយៈពេល ១៣​ឆ្នាំ បាន​រកឃើញថា ស្ត្រី​ដែល​ញ៉ាំ​ស្រាក្រហម​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ​ឃើញថា​មិន​មាន​បញ្ហា​លើ​ការ​ធាត់​ជ្រុល​ឡើយ​។ ការសិក្សា​ដូចគ្នា​បានឱ្យដឹងថា ស្រាក្រហម​អាច​ភ្ញោ​ច​ទៅលើ​ការរំលាយ​ជាតិ​ខ្លាញ់​បាន​។
​សារព័ត៌មាន Nutritional Biochemistry បាន​ចុះផ្សាយ​ថា ទំពាំងបាយជូរ​ពិតជា អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​នៅពេលបំ​លែង​ទៅ​ជាស្រា​។ អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា ទំពាំងបាយជូ​រ​មាន​សមត្ថភាព​បន្ថយ​ការលូតលាស់​កោសិកា​ខ្លាញ់​តែម្តង​។

​អ្នក​គួរតែ​ញ៉ាំ​ស្រាក្រហម​នៅ​ពេល​ល្ងាច​ជំនួស​ការ​ញ៉ាំ​អាហារ​សម្រន់​វិញ​ទៅ​។ អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​ស្រាក្រហម​មួយ​កែវ​គឺ​ទទួលបាន​កាឡូរី​ទាប​ជាង​ញ៉ាំ​នំ​ខេ​ក ការ៉េម និង​នំ​ស្រួយ​ទៅទៀត​។ វា​ក៏​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់​អាក្រក់​ផងដែរ​។ ស្រាក្រហម​ពិតជា​អាច​ជួយ​កាត់បន្ថយ​ការ​ឃ្លាន​របស់​ផ្អែម និង​ញ៉ាំ​អាហារសម្រន់​ណា​ដែល​មិន​ផ្តល់​សុខភាព​បាន​មុនពេល​ចូល​គេង​។

ក្រៅ​ពី​ជួយ​សម្រក​ទម្ងន់ ស្រាក្រហម​ក៏មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដែរ ជាពិសេស​ធាតុ​ផ្សំ Resveratrol ដ៏​អស្ចារ្យ​របស់​វា​តែម្តង​។ សារធាតុ​មួយ​នេះ​គឺជា​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​ជួយ​បង្ការ​ជំងឺមហារីក​បាន​ច្រើន​ប្រភេទ​។ វា​ជា​របស់​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​បេះដូង និង​បង្ការ​ជំងឺ​ភ្លេចភ្លាំង​បាន តាមរយៈ​បង្ការ​កុំឱ្យ​ខូច​កោសិកា​ខួរក្បាល​។ សារធាតុ Resveratrol មាន​ទំនាក់ទំនង​ធ្វើឱ្យ​មាន​អាយុ​វែង និង​ពង្រឹង​ដល់​ការធ្វើ​កីឡា​អត្តពលកម្ម​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ចាំ​ថា​ដោយសារតែ​ស្រាក្រហម​គឺជា​របស់ ដែល​ផ្តល់​សុខភាព​ខ្លាំង និង​ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​នោះ ដូច្នេះ​វា​មិនមែន​មានន័យថា អ្នក​គួរតែ​ញ៉ាំ​ស្រា​នេះ​មួយ​ដប​ឱ្យអស់​ក្នុងពេល​ម្តង​ឡើយ​។ អ្វី​ដែល​ជា​អាថ៌កំបាំង​នោះ​គឺ​ត្រូវ​ទទួល​ទាន​ក្នុង​កម្រិត​មធ្យម​ទៅ​បាន​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។