​តើ​អ្នក​មាន​ដឹង​ថា​វីតាមីន B12 មាន​សារៈសំខាន់​បែបណា​ទេ​?

​តើ​អ្នក​មាន​ដឹង​ថា​វីតាមីន B12 មាន​សារៈសំខាន់​បែបណា​ទេ​?

​វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវការ​ទទួលទាន​វីតាមីន B12 គ្រប់គ្រាន់​ជាប្រចាំ ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា អ្នកនឹង​បានគិត​អំពី​ជីវជាតិ​មួយ​នេះ​ច្រើន​ហើយ​។ វីតាមីន B12 ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ប្រើប្រាស់​ដែរ​។ យើង​បាន​ភ្លេច​អំពី​វា​ដោយសារតែ​មនុស្ស​យើង​មាន​និន្នាការ​យល់ថា​មាន​វីតាមីន ផ្សេង​ដែល​សំខាន់ ជាក់ស្តែង​ដូចជា វីតាមីន C ជាដើម ប៉ុន្តែ វីតាមីន B12 ក៏​សំខាន់​ដូចគ្នា​នឹង​ជីវជាតិ​ផ្សេងៗ​ដែរ​ដូចជា Beta Carotene, Lycopen វីតាមីន K, D, E ។​ល​។​

ហេតុអ្វី​បានជា​វីតាមីន B12 មាន​សារៈសំខាន់​?
វីតាមីន B12 មាន​សារៈសំខាន់​ណាស់​ចំពោះ​ការរំលាយ​អាហារ និង​សុខភាព​។ វា​មិន​ខុសគ្នា​ពី​វីតាមីន​ភាគ​ច្រើន​ទេ គឺ​ដើរ​តួនាទី​ផ្សំ​គ្នា ប៉ុន្តែ​អ្វី​ដែល​មិនល្អ​នោះ​គឺថា មិនសូវ​មាន​អាហា​រណា​ជា​ប្រភព​របស់​វា​ឡើយ​។ វីតាមីន B12 មាន​នាទី​ដូចជា​៖

  • ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​
  • ​បំពេញ​មុខងារ​ក្នុង​កោសិកា​សរសៃប្រសាទ និង​ការផលិត​ស្រោម​សរសៃប្រសាទ​ដែល​អាច​បង្កើន​ល្បឿន​ចម្លង​សរសៃប្រសាទ​
  • ​បំបែក DNA

​ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​បញ្ហា​កង្វះ​វីតាមីន B12 អ្នក​នឹង​មាន​ជំងឺ​ស្លេកស្លាំង (​ដែល​អាច​ព្យាបាល​ជាមួយនឹង​ថ្នាំ​វីតាមីន Folate បានដែរ​) ខួរក្បាល​ធ្វើការ​មិន​បាន​ល្អ និង​ឆាប់​ចាស់ ដោយសារ​តែ​រាងកាយ​មិន​អាច​បង្កើត​កោសិកា​មាន​សុខភាព​ល្អ​ថ្មីៗ​ទៀត​បាន​។

សញ្ញា​នៃ​ការ​កង្វះ​វីតាមីន B12
អា​ការៈ​នៅ​មិនសុខ ស្លេកស្លាំង ហើម រលាក​មាត់ និង​អណ្តាត វិលមុខ អស់កម្លាំង ឈឺ​ឆៀបៗ និង​ស្ពឹក​គ្រាន់តែ​ជា​សញ្ញា​មួយចំនួន​ប៉ុណ្ណោះ​។ រោគសញ្ញា​ដែល​ធ្ងន់ធ្ងរ​នឹង​កើត​មាន​បើសិនជា​ខួរក្បាល​ខូច​ដោយសារតែ​កោសិកា​សរសៃប្រសាទ​មិន​អាច​ធ្វើការ​បាន​ល្អ និង​នាំឱ្យ​មាន​បញ្ហា​ជំងឺ​ភ្លេចភ្លាំង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ភ្លេចភ្លាំង​នេះ​នឹង​វិល​មក​វិញ​បើសិនជា​មាន​ការព្យាបាល​ដោយ​វីតាមីន B12 ។​

វីតាមីន B12 ត្រូវបាន​គេ​រកឃើញ​ក្នុង​សាច់សត្វ ប៉ុន្តែ​អាច​ក៏​អាច​ទទួលបាន​វាពី​គ្រាប់​ធញ្ញជាតិ​ដែរ​។ ដើម្បី​ទទួលបាន​វីតាមីន B12 គ្រប់គ្រាន់​នោះ អ្នកត្រូវការ​ប្រូតេអ៊ីន​មួយ​ឈ្មោះថា Intrinsic Factor ដែល  ផលិត​ចេញពី​ក្រពះ ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​បញ្ហា​រលាក​ក្រពះ ឬ​ជំងឺ​ក្រពះ​ផ្សេងៗ វា​ប្រហែលជា​ពិបាក​ក្នុង​ការ​បឺត​ស្រូប​វីតាមីន​នេះហើយ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ចៀសវាង​ការប្រើ​ថ្នាំ​ណា​ដែល​ប៉ះពាល់​ដល់​ក្រពះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​មាន​ជំងឺ​ស្លេកស្លាំង​ប្រភេទ Pernicious Anemia យក​ល្អ​គួរតែ​ព្យាបាល​ជាមួយនឹង​ការចាក់​ថ្នាំ​វីតាមីន B12 ជំនួស​ការ​លេប​តាម​មាត់​។ នេះ​ដោយសារ​តែ Intrinsic Factor មិន​អាច​បឺត​ស្រូប​បាន៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។