ហេតុផល​ដែលនាំឱ្យ​មាន​ការ​រលាក​សន្លាក់​ដោយ​ការបង្ក​រោគ​

ហេតុផល​ដែលនាំឱ្យ​មាន​ការ​រលាក​សន្លាក់​ដោយ​ការបង្ក​រោគ​

​ការ​រលាក​សន្លាក់​ដោយ​ការបង្ក​រោគ​អាច​បណ្តាលមកពី​បាក់តេរី វីរុស ឬ​មេរោគ​ផ្សិត​។ ការបង្ក​រោគ​ដោយ​បាក់តេរី​ប្រភេទ Staphylococcus Aureus (Staph) តែងតែ​កើតមាន​ច្រើន​ជាង​គេ​បំផុត ព្រោះ​វា​រស់នៅ​លើ​ស្បែក​ធម្មតា​របស់​យើង​។

​ការ​រលាក​សន្លាក់​ដោយ​ការបង្ក​រោគ​ប្រហែលជា​កើតមាន​នៅពេល​មាន​ការបង្ក​រោគ​នៅ​កន្លែង​ណា​ផ្សេង​នៃ​រាងកាយ​ដូចជា ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ ឬ​ផ្លូវទឹក​ម៉ូ​ត្រ ហើយ​រាលដាល​ទៅក្នុង​ចរន្តឈាម​ចូលទៅ​ក្នុង​សន្លាក់​។ អ្វី​ដែល​មិនសូវ​កើតមាន​នោះ​គឺថា របួស​ដោយ​ការ​មុត ការចាក់​ថ្នាំ ឬ​វះកាត់​នៅក្បែរ​សន្លាក់​ប្រហែលជា​មិន​ងាយ​បង្ក​ឱ្យ​មាន​ការ​រលាក​សន្លាក់បែប​នេះទេ​។

​ថង់​សន្លាក់​មាន​សមត្ថភាព​តិចតួច​ណាស់​ក្នុង​ការការពារ​សន្លាក់​ពី​ការបង្ក​រោគ​។ ប្រតិកម្ម​របស់​រាងកាយ​ទៅ​នឹង​ការបង្ក​រោគ​មានដូចជា ការ​រលាក​ដែល​អាច​បង្កើន​សម្ពាធ និង​បន្ថយ​លំហូរ​ឈាម​ក្នុង​សន្លាក់ ដូច្នេះ​វា​ពិតជា​ងាយ​នឹង​ធ្វើឱ្យ​សន្លាក់​នោះ​ខូច​បាន​។

​ការ​រលាក​សន្លាក់​ដោយ​ការបង្ក​រោគ​ជាធម្មតា​បណ្តាល​ឱ្យ​គ្មាន​ផា​សុកភាព​ខ្លាំង និង​ពិបាក​ក្នុង​ការប្រើប្រាស់​សន្លាក់​ណាស់​។ សន្លាក់​នេះ​ប្រហែល​ជា​ហើម ក្រហម និង​ក្តៅ និង​អាច​ក្តៅខ្លួន​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។