រីករាយជាមួយ ថ្លៃសេវាផ្ទេរប្រាក់ ត្រឹមតែ១០០០រៀល ប៉ុណ្ណោះ…!

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី បានរៀបចំយុទ្ធនាការ «អេអឹមខេ នៅជិតបង្កើយ» ដើម្បីផ្សព្វផ្សាយពីការផ្តល់អត្ថប្រយោជន៍ ពិសេសដល់អតិថិជន គឺការបញ្ចុះតម្លៃសេវាផ្ទេរប្រាក់ មកត្រឹមតែ ១.០០០រៀល ឬ០,២៥ដុល្លារ ឬ១០បាត សម្រាប់រាល់ប្រតិបត្តិការផ្ទេរប្រាក់ ដែលអ្នកផ្ទេរប្រាក់ ឬអ្នកទទួលប្រាក់ ឬទាំងសងខាងមានគណនីសន្សំនៅ អេអឹមខេ រហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងគោលបំណងជួយកាត់បន្ថយការចំណាយលើថ្លៃសេវាផ្ទេរប្រាក់ ដល់អតិថិនដែលមានតម្រូវការផ្ទេរប្រាក់ ទៅកាន់មនុស្សជាទីស្រលាញ់ ឬដៃគូអាជីវកម្ម នៅរាជធានីភ្នំពេញ បណ្តាខេត្ត និងនៅបណ្តាទីប្រជុំជននានា ទូទាំងប្រទេស អេអឹមខេ ផ្តល់ជូនការបញ្ចុះតម្លៃពិសេស ជូនដល់អតិថិជន ដែលមានទំហំទឹកប្រាក់ផ្ទេររហូតដល់ ២.០០០.០០០រៀល ឬ ៥០០ដុល្លារ ឬ ២០.០០០បាត។ ថ្លៃសេវាផ្ទេរប្រាក់ពិសេសនេះ គឺសម្រាប់អតិថិជិជន ដែលមានគណនីសន្សំជាមួយ អេអឹមខេ។

ចំពោះអតិថិជន ដែលពុំទាន់មានគណនីសន្សំជាមួយ អេអឹមខេ ក៏អាចទទួលបានការបញ្ចុះតម្លៃពិសេសនេះផងដែរ ដោយគ្រាន់តែមកបើកគណនី សន្សំនៅតាមភ្នាក់ងារ ឬការិយាល័យ អេអឹមខេ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬឯកសារផ្សេងៗទៀត ដែលមានតម្លៃស្មើ បន្ទាប់មកអាចធ្វើការផ្ទេរប្រាក់បានភ្លាមៗ។

ដើម្បីផ្តល់ព័ត៌មានពិសេសនេះ ទៅកាន់អតិថិជនគោលដៅរបស់ខ្លួន អេអឹមខេ បានជ្រើសរើសមធ្យោបាយ ផ្សព្វផ្សាយជាច្រើនដូចជា តាមរយៈទូរទស្សន៍ វិទ្យុ កាសែត បណ្តាញសារព័ត៌មានអេឡិចត្រូនិច ផ្ទាំងទូរទស្សន៍ LED ស្តង់ផ្សព្វផ្សាយគ្រប់ការិយាល័យសាខា អនុសាខា ភ្នាក់ងារ និងសកម្មភាពផ្សព្វផ្សាយ របស់បុគ្គលិក អេអឹមខេ ទូទំាងប្រទេសជាដើម។ ក្រៅពីការផ្សព្វផ្សាយ ពីការផ្តល់ថ្លៃសេវាផ្ទេរប្រាក់ពិសេសត្រឹមតែ ១.០០០រៀល នេះ អេអឹមខេ ក៏មានការណែនាំ ពីសេវានៅតាមភ្នាក់ងារផងដែរ ដែល អេអឹមខេ ចាត់ទុកថាជា អេធីអឹម ចេះនិយាយនៅជិតបង្កើយជាមួយអតិថិជនទូទាំងប្រទេស ។

គួររំឭកផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អេអឹមខេ ត្រូវបានគេទទួលស្គាល់ថា ជាគ្រឹះស្ថានមីក្រូហិញ្ញវត្ថុដែលឈានមុខគេ លើចំនួនអតិថិជន ហើយបច្ចុប្បន្ននេះ អេអឹមខេ កំពុងតែផ្តល់សេវាហិរញ្ញវត្ថុ ដ៏សំបូរបែបជូនអតិថិជនរបស់ខ្លួនរួមមាន សេវាប្រាក់កម្ចី សន្សំ ផ្ទេរប្រាក់ សេវាទូទាត់ វិក័យបត្រ សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM & CDM) និងសេវាធានារ៉ាប់រងខ្នាតតូចជាដើម។ បន្ថែមលើនេះទៀត អេអឹមខេ ក៏បាននិងកំពុងបន្តពង្រីកតំបន់ ប្រតិបត្តិការរបស់ខ្លួនផងដែរ ដែលគិតត្រឹម ខែកញ្ញា ឆ្នាំ២០១៥ នេះ អេអឹមខេ មានការិយាល័យ ១៤៣ ភ្នាក់ងារជាង ២.៥០០ កន្លែង និងបុគ្គលិកជាង ២.០០០នាក់ ដែលកំពុងតែបម្រើអតិថិជនជិត ៤៣ ម៉ឺននាក់នៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោក ណាង គីណាល់ នាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនង អាសយដ្ឋាន អគារលេខ ២៨៥ មហាវិថីយោធពលខមេរៈភូមិន្ទ (២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រអប់សំបុត្រលេខ ៖ ៤៨០ ទូរស័ព្ទលេខ៖ ០២៣ ២២ ០២ ០២ ទូរស័ព្ទដៃ ៖ ០៩៣ ៥៥៤ ៥៥៥ អ៊ីម៉ែល ៖ [email protected]

រីករាយជាមួយ ថ្លៃសេវាផ្ទេរប្រាក់ ត្រឹមតែ១០០០រៀល ប៉ុណ្ណោះ...!