អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីស ក៏មានភោជនីយដ្ឋានខ្មែរ ដែលបានរងការវាយប្រហារ និងមានមនុស្សស្លាប់ផងដែរ

បារាំង៖ អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីសដែលនៅក្នុងនោះ ក៏មានសាក្សីនៅកន្លែងកើតហេតុ បានរាយការណ៍ថា ពួកគេបាន លឺសម្លេងស្រែក ចេញពីក្នុងភោជនីយដ្ឋានខ្មែរ ដែលមានឈ្មោះថា ​Le Petit Cambodge ក្នុងទីក្រុងប៉ារីសនេះផងដែរ។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្ស២នាក់ ត្រូវបាន សម្លាប់នៅក្នុង ភោជនីយដ្ឋាននេះ ខណៈដែលមានមនុស្ស ៧នាក់ ត្រូវបានគេជឿជាក់ថា បានរងរបួស  បន្ទាប់ពីមាន ពួកខ្មាន់កាំភ្លើង បង្កភាពចលាចល និងសម្រុកចូលទៅក្នុង ភោជនីយដ្ឋាន Le Petit Cambodge ដែលនៅក្បែរផ្លូវ Rue Bichat ដែលជាទីតាំងមួយក្នុងចំណោម ទីទាំងដទៃទៀត ដែលពួកភេវរករ បានវាយប្រហារ។ នៅក្នុងនោះ បានរាយការណ៍ឲ្យដឹងថា ក្រុមទាហាន បាននាំគ្នាព្យាយាមជួយ មនុស្សដែលនៅក្នុង ភោជនីយដ្ឋាន តែដោយសារតែ ស្ថានភាពតាងតឹង ខាងក្រុមទាហាន ត្រូវតម្រូឲ្យស្ថិតនៅ ក្រោយភោជនីយដ្ឋាន។

សម្លេងស្រែក និងទួញថ្ងូរ ត្រូវបានគេរាយការណ៍ថា លឺចេញពីក្នុង ភោជនីយដ្ឋានខ្មែរនេះ ហើយនៅក្បែរផ្លូវនៃភោជនីយដ្ឋាននេះ មានសាកសពជាច្រើន ដេករណូករណែល។

ខ្មែរឡូតនឹងធ្វើការផ្សព្វផ្សាយព័ត៌មានបន្ថែម ប្រសិនជាមានអ្វីបន្ថែមថ្មី.....
អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីស ក៏មានភោជនីយដ្ឋានខ្មែរ ដែលបានរងការវាយប្រហារ និងមានមនុស្សស្លាប់ផងដែរ
រូបភាព មនុស្សជាច្រើន នាំគ្នារត់ប្រសាច ពេលលឺសម្លេងគ្រាប់កាំភ្លើង

អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីស ក៏មានភោជនីយដ្ឋានខ្មែរ ដែលបានរងការវាយប្រហារ និងមានមនុស្សស្លាប់ផងដែរ
អំពើភេវរកម្ម នៅក្នុងទីក្រុងប៉ារីស ក៏មានភោជនីយដ្ឋានខ្មែរ ដែលបានរងការវាយប្រហារ និងមានមនុស្សស្លាប់ផងដែរ
រូបភាព ភោជនីយដ្ឋានខ្មែរ  ​Le Petit Cambodge មុនរកការវាយប្រហារ ដកស្រង់ចេញពីអ៊ិនធើណេត

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត