ការវាយប្រហារទីក្រុងប៉ារីស មនុស្សយ៉ាងហោចណាស់១៥៣នាក់ស្លាប់

ទីក្រុងប៉ារីស ៖ មនុស្សយ៉ាងហោចណាស់​១៥៣នាក់បានស្លាប់កាលពីល្ងាច​ថ្ងៃសុក្រ ទី១៣ វិច្ឆិកា (ម៉ោង​ក្នុង​ក្រុងប៉ារីស) ក្នុង​ហេតុការណ៍​បាញ់​ប្រហារ និងបំផ្ទុះ​គ្រាប់បែក ជា​ច្រើន​កន្លែង​នៅក្នុង​ប្រទេសបារាំង ក្នុងនោះ​ ជនរ​ងគ្រោះ​១១២​នាក់ បានសម្លាប់នៅក្នុង​ការប្រគំ​តន្ត្រី​ស្ថិតនៅ​ BATACLAN និង​៤១​នាក់​បានស្លាប់​នៅកន្លែងផ្សេងទៀត ។

មន្ត្រី​ប៉ូលិស​​បានឱ្យ​ដឹងថា ទីកន្លែង​សំខាន់ៗដែលត្រូវប្រហារ​គឺមានចំនួន៧កន្លែង​ ក្នុងនោះមានភោជនីយដ្ឋាន​ឈ្មោះ ​Petit Cambodge (ភោជនីយដ្ឋាន​ខ្មែរ), កន្លែងប្រគំតន្ត្រី, ពហុកីឡ​ដ្ឋាន​ និង​ទីកន្លែងប្រជុំ​ជន​ផ្សេងៗទៀត ​។ ​

​​មន្ត្រីប៉ូលិស​ហៅ​ការវាយប្រហារនេះថា ជាការ​វាយប្រហារភេវកម្ម​ ដែល​មិនធ្លាប់មាន​នៅ​ទីក្រុងប៉ារីស ដោយ​ក្រុមភេវករ​​ប្រើ​អាវុធ​AK-47 និងគ្រាប់បែក​ក្នុងការ​វាយប្រហារ​ជាច្រើន​កន្លែងនោះ ។