គន្លឹះល្អៗដើម្បីថែរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អរាល់ថ្ងៃ

ដើម្បី​ឱ្យស្បែក​មាន​សុខភាព​ល្អ​ទាម​ទារ​​ឱ្យ​លោក​អ្នក​យក​ចិ​ត្ដ​ទុក​ដាក់​ក្នុង​ការ​ថែទាំ ​ដោយ​ការ​ជ្រើស​រើស​ផលិត​ផល​ធម្មជាតិ​មក​ប្រើប្រាស់​។ ម្យ៉ា​ងទៀត​ស្បែក​មាន​សុខភាព​ល្អ ​ក៏​អាស្រ័យ​ទៅ​នឹង​ទម្លាប់​ប្រចាំ​ថ្ងៃ​ផង​ដែរ ​ដូច​ជា​ការ​ទទួល​ទាន​អាហារ​សម្បូរ​សារ​ធាតុ​ចិញ្ចឹម​ ការ​ពិសា​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ ធ្វើ​លំហាត់​ប្រាណ ​គេង​ឱ្យ​បាន​គ្រប់​គ្រាន់​ និង​មាន​ទម្លាប់​ថែរក្សា​សុខ​ភាព​ស្បែក​​ឱ្យបាន​សម​ស្រ​ប​។​ ដើម្បី​ចូលរួម​ចំណែក ​ក្នុង​ថែរក្សា​ស្បែក​លោក​អ្នក ​CoolNews​ សូម​លើ​ក​យក​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ មក​ចែក​រំ​លែក​ជូន​លោក​អ្នក​ គ្រាន់​​ជា​ទុន​សម្រាប់​អនុវ​ត្ដ៖​
គន្លឹះល្អៗដើម្បីថែរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អរាល់ថ្ងៃ
១.​ សម្អាត​មុខ​របស់​អ្នក​៖ ​គោល​ការណ៍​ដំបូង​គេ​ និង​សំខាន់​បំផុ​តដើម្បី​ថែរក្សា​ស្បែក​របស់​អ្នក​ឱ្យ​ស្អា​ត ​និង​ទន់​ម៉ត់​រលោង ​គឺ​ផ្ដើម​ចេញ​ពី​ការ​សម្អាត​មុខ​របស់​អ្នក​ជា​ប្រក្រ​តី​។​ ដោយ​សារ​ស្បែក​របស់​យើង ​ប៉ះ​ដោយ​ផ្ទាល់​នឹង​ភាព​កខ្វ​ក់ និង​ផ្សែង​ជា​ញឹក​ញាប់ ​អញ្ចឹង​វា​រឿង​ចាំ​បាច់​ក្នុង​ការ​សម្អាត​មុខ​របស់​អ្នក ​ដើម្បី​ជម្រះ​ចោល​ភាព​កខ្វក់​ និង​ក្អែល​ពី​ស្បែក​របស់​អ្នក​។ ​សូម​ប្រោះ​ទឹក​ត្រជាក់ ​និង​ប្រើ​ប្រភេទ​សាប៊ូ​លាង​សម្អាត ​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​របស់​អ្នក​ ដើម្បី​រក្សា​ស្បែក​របស់​អ្នក​ឱ្យ​ស្អាត​ម៉ត់​ម៉ង​។​
២. ​ប្រើ​ផលិត​ផល​ការពារ​ពន្លឺ​ព្រះ​អាទិ​ត្យ​៖ ​វា​ជា​ប្រការ​ ដែល​ខាន​មិន​បាន​ ក្នុង​ការ​ប្រើ​ក្រែម​ប្រភេទ​ Sunblock​ មិន​ថា​រដូវ​​នេះ ជា​រដូវ​ត្រជាក់​ រឺ​រដូវ​ក្ដៅ​ឡើយ​។​ ដូច្នេះ​សូម​ឱ្យ​ប្រាកដ​​ថា​ អ្នក​បាន​លាប​ក្រែម​ Sunscreen ​បាន​ល្អ ​មុន​ពេល​អ្នក​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​។ ​ប្រភេទ​ក្រែម​ Sunscreen ​នេះ​ក៏​មាន​ប្រសិទ្ធ​ភាព​ជំនួយ​ដល់​ការ​ការពារ​សញ្ញា​នៃ​ភាព​ចា​ស់ផង​ដែរ​។​
៣. ​ប្រើ​ផលិតផល​បន្ថែម​សំណើម​៖  ​វា​ជា​រឿង​សំខាន់​ក្នុង​ការ​បន្ថែម​សំណើម​ដល់​ស្បែក​របស់​អ្នក​ឱ្យ​បាន​រាល់​ថ្ងៃ​។ ​ម្យ៉ាង​ទៀត​ សូ​ម​ប្រើ​ម៉ាស់​បន្ថែម​សំណើម​​ឱ្យបាន​ម្ដង​ជា​រៀង​រាល់​សប្ដា​ហ៍​។​
៤.​ កុំ​មើល​រំលង​បបូរ​មាត់​របស់​អ្ន​ក៖ ​ខណៈ​ពេល​យើង​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​ ក្នុង​ការ​ថែរក្សា​ស្បែក​របស់​យើង ​ជួន​កាល​យើង​អាច​មើល​រំលង​នូវ​ការ​ថែរក្សា​បបូរ​មាត់​របស់​យើង​។​ សូម​លាប​ Gel ​ដែល​មាន​ជាតិ​រអិល​ឱ្យ​បាន​ញឹក​ញាប់​ ដើម្បី​ចៀស​វាង​ពីស​ភាព​ស្ងួត​។
៥. ​ថែរ​ក្សា​ភ្នែក​របស់​អ្នក​៖ ​ការ​ Makeup​ ត្រង់​បរិមា​ណ​ភ្នែក​ច្រើន​ អាច​ធ្វើ​ឱ្យ​មាន​សភាព​ខុសប្លែក​គួរ​ឱ្យ​ទាក់​ទាញ​ចំពោះ​ភ្នែក​របស់​អ្នក ​ប៉ុន្ដែ​ត្រូវ​ឱ្យ​ប្រាកដថា​ អ្នក​បាន​លាង​ជម្រះ​វា​ស្អាត​ មុន​ពេល​ចូល​គេង​។​ ម្យ៉ាង​ទៀត ​សូម​ប្រោះ​ទឹក​ត្រជាក់​ទៅ​លើ​មុខ​របស់​អ្នក​ ក្នុ​ង​រយៈ​ពេល​ពីរ ​រឺ​បី​ម៉ោង​ម្ដង​ ដើម្បី​កម្ចា​ត់​នូវ​សភាព​ស្ងួត​៕​
អត្ថបទ៖ ដេវីដ