ទីក្រុង​ប៉ារី​ស​កំពុង​ជួប​កោឡាហល់​ដោយ​ភាវ​រក​

Sanofi

​ក្រុមមន្ត្រី​ប៉ូលីស​បានបង្ហាញ​ប្រាប់​ឲ្យ​ដឹងថា មនុស្ស​ប្រមាណ ១៤០ នាក់​បាន​ស្លាប់​ក្នុង​ទីក្រុង​ប៉ារីស បន្ទាប់ពី​មានការ​វាយប្រហារ​ពី​ភាវ​កម្ម​កាលពី​ថ្ងៃ​សុក្រ ទី ១៣ ហើយ​ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​បន្តទៀត ប្រទេស​បារាំង​បានប្រកាសថា ត្រូវ​បិទ​របង​ព្រហ្ម​ដែន​បណ្តោះអាសន្ន ។​

​ ​

​ខាង​ភ្នាក់ងារ​មន្ត្រី​ប៉ូលីស​ក៏បាន​ប្រាប់​បន្ថែមទៀត​ដែរ​ថា មនុស្ស​មិន​ក្រោម​ពី ១០០ នាក់​ទេ​ដែល​ត្រូវបាន គេ​បាញ់សម្លាប់​អំឡុងពេល​ប្រគុំ​តន្ត្រី​របស់​ក្រុម Eagles of Death Metal តែ​ខ្មាន់​កំ​ភ្លើង ៣ នាក់​ក៏ត្រូវ​បាន​ប៉ូលីស បាញ់សម្លាប់​វិញ​ដែរ ។​

​ ​
​ការបាញ់ប្រហារ​នេះ​ត្រូវបាន​គេ​ដឹងថា​ជា​ព្រឹត្តិការណ៍​ដែលមាន​មនុស្ស​ស្លាប់​ច្រើន​ក្នុងប្រទេស​បារាំង បន្ទាប់ពី​សង្គ្រាមលោកលើកទី ២ ហើយ​ការបាញ់ប្រហារ​នេះ​កើតឡើង​មិនមែន​តែត្រឹម​មួយកន្លែង​នោះទេ ដែល​រួម​មាននៅ​ភោជនីយដ្ឋាន ២ ផ្សេងទៀត រួមទាំង​នៅក្នុង​សាលតន្ត្រី Bataclan ដែល​ថែមទាំង​មាន ការធ្វើអត្តឃាត​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​មួយចំនួនទៀត ។ ការ​អត្តឃាត​បំផ្ទុះ​គ្រាប់បែក​គឺ​បាន​ធ្វើឡើង​នៅ ពហុ​កី​ឡ​ដ្នា​ន State de France ដែល​ពេលនោះ​ជា​អំឡុងពេល​ការប្រកួត​បាល់ទាត់​រវាង​ក្រុម​ជម្រើសជាតិ​បារាំង និង ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ។​

​ ​
​ប្រធានាធិបតី​ប្រទេស​បារាំង Francois Hollande ក៏បាន​លុបចោល​គម្រោង​ទៅ​ប្រជុំ​ក្នុង​កិច្ចប្រជុំ​កំពូល G20 និង បាន​បញ្ជា​ឲ្យ​បិទ​ព្រហ្ម​ដែន​បណ្តោះអាសន្ន​ដើម្បី​ការពារ​ការរត់​គេចរ​បស់​ពួក​ភេ​វរ​ក ។ ប្រធានាធិបតី សហរដ្ឋអាមេរិក​ក៏បាន​និយាយ​លើ​ការបាញ់ប្រហារ​នេះ​ផងដែរ​ថា មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ប្រទេស​បារាំង​នោះទេ ប៉ុន្តែ​គឺ​គ្រប់​មនុស្សជាតិ​ទាំងអស់ ៕ ថា​វរិ​ទ្ធ​

​   

Related