ភេរវកម្មកណ្តាល ក្រុងប៉ារីស សម្លាប់មនុស្សជាង ១០០នាក់

ប៉ារីស៖ ខ្មាន់កាំភ្លើងជាច្រើននាក់ បានបើកការវាយប្រហារ និងបំផ្ទុះគ្រាប់បែក ជិតកន្លែងប្រគំតន្រ្តី Bataclan កណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង ណ្តាលឲ្យមនុស្សប្រមាណ ១០០នាក់ បានស្លាប់ និងជាច្រើននាក់ទៀត រងរបួស នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

BBC បានចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា រដ្ឋាភិបាលបារាំង បានប្រកាសដាក់ប្រទេស ក្នុង ភាពអាសន្ន និងបិទព្រំដែនផងដែរ។

យោងតាមសេចក្តីរាយការណ៍ពីបណ្តាញព័ត៌មាននានា បានឲ្យដឹងថា យ៉ាងហោចណាស់មានការបាញ់ ដោយកាំ ភ្លើង ចំនួន៦លើក និងការផ្ទុះគ្រាប់បែកចំនួន ៣លើក បានកើតឡើងនៅទូទាំងក្រុងប៉ារីស។ ក្នុងនោះប៉ូលិសបា រាំង ក៏បានបាញ់តបតជាមួយក្រុមភេរវករ ដែលកំពុងចាប់ចំណាប់ខ្មាំងនៅកន្លែងប្រគំតន្រ្តីផងដែរ។

ប៉ូលិសបារាំង បានប្រកាសណែនាំប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ារីសមិនឲ្យចាកចេញពីផ្ទះ បន្ទាប់ពីមានភេរវកម្ម កើតឡើង។

សូមបញ្ជាក់ថា កាលពីដើមខែមករា ឆ្នាំ២០១៥ ក្រុមអ្នកវាយប្រហារ ដែលគេអះអាងថា ជាក្រុម ISIS បានបើកការវាយប្រហារទៅលើទីស្នាក់ការ អ្នកកាសែត និងទស្សនាវដ្តី «Charlie Hebdo» បណ្តាលឲ្យអ្នកកាសែត និងប៉ូលីស ប្រមាណ ១៧នាក់ បានស្លាប់បាត់បង់ជីវិតផងដែរ៕