ភេរវកម្មនៅកណ្តាល ទីក្រុងប៉ារីស បាញ់ និងបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សកើន ឡើងដល់ជាង១៤០នាក់

ប៉ារីស ៖ ភេរវកម្មនៅ កណ្តាលទីក្រុងប៉ារីស បាញ់និងបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សកើនឡើង ដល់ជាង ១៤០នាក់ ។ ភេរវករបានវាយប្រហារ និងបំផ្ទុះគ្រាប់បែក នៅកន្លែងសាលប្រគុំតន្រ្តី Bataclan ព្រមទាំងភោជនីយ ដ្ឋាន, ក្លឹបកំសាន្ត និងកន្លែងជាច្រើនជុំវិញទីក្រុងប៉ារីស។

* ក្រុមភេរវករចំនួន៥នាក់ ត្រូវបានកម្លាំងយោធារបស់បារាំង បាញ់សម្លាប់។

* ករណីភេរវកម្មនេះ វាយប្រហារពី ៥-៦ កន្លែងនៅទីក្រុងប៉ារីស។

* ការវាយប្រហារភេរវកម្មនេះ ក៏ប៉ះភោជនីយដ្ឋានខ្មែរផងដែរ ប៉ុន្តែមិនទាន់ដឹងមានស្លាប់ និងរបួសនោះទេ។

* ជើងហោះហើរ American Airlines, United Airlines ពន្យាពេលជើងហោះហើរទៅកាន់ទីក្រុងប៉ារីស។

* ប្រធានាធិបតី បារាំង លុបចោលទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសតួកគី។

* ប្រធានាធិបតី ហូឡង់ ទៅកាន់កន្លែងកើតហេតុ (កន្លែងសាលប្រគុំតន្រ្តី Bataclan) បន្ទាប់ពីភេរវករបានវាយប្រហារ។

* បារាំងបានបញ្ជូនកម្លាំងយោធាជាង១៥០០នាក់ ទៅកន្លែងកើតហេតុ។

* នៅសាលប្រគុំតន្រ្តី Bataclan មនុស្សជាង១០០នាក់ និងស្លាប់ជាង៤០នាក់ នៅទីកន្លែងផ្សេង ជុំវិញទីក្រុង ប៉ារីស។

* អ្នកស្លាប់កើនឡើងដល់ជាង១០០នាក់ហើយ និងរងរបួសជាច្រើន។

* យ៉ាងហោចណាស់មានការបាញ់ដោយកាំភ្លើង ចំនួន៦លើក និង ការផ្ទុះចំនួន ៣ លើក បានកើតឡើងទូទាំងក្រុងប៉ារីស ។

* រដ្ឋាភិបាលបារាំង បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងបិទព្រំដែនផងដែរ,

* ប៉ូលិសបារាំងបានបាញ់តបតជាមួយក្រុមភេរវករ ដែលកំពុងចាប់ចំណាប់ខ្មាំងនៅក្នុងរោងមហោស្របមួយ ។

* ប៉ូលិសបារាំងបានប្រកាសណែនាំប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ារីសមិនឲ្យចាកចេញពីផ្ទះ បន្ទាប់ពីមានអំពើភេរវកម្មកើតឡើង។

* កងកម្លាំងប៉ូលីសពិសេសប្រឆាំងភេរវកម្មបានសម្រុកចូលសាលមហោស្រព Bataclan ដែលភេរវករកំពុងចាប់ ចំណាប់ខ្មាំងជាង ១០០នាក់នៅក្នុងនោះ ដើម្បីំដោះចំណាប់ខ្មាំង ។

* សម្លេងផ្ទុះបានលាន់លឺឡើងចេញពីក្នុងសាលមហោស្រពដែលគេជឿជាក់ថា ជាការបាញ់តបតគ្នារវាងប៉ូលិស និងពួកភេរវករ។