បង្ក្រាប​គ្រឿងញៀន​ក្នុង​សង្កាត់​កំពង់បាយ ឃាត់ខ្លួន​៤​នាក់ រួម​ទាំង​វត្ថុ​តាង

ខេត្តកំពត​ ៖ ​កម្លាំង​​មន្ទីរ​យុត្តិធម៌​​កងរាជអាវុធហត្ថ​ខេត្ត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហែម ច​ន្ទ័​ដា​រ៉ា ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កង​រាជអាវុធហត្ថ​ខេត្ត បាន​ចុះ​​បង្ក្រាប​ទីតាំង​សំបុក​ចែកចាយ​ និង​ជួញដូរ​ថ្នាំ​ញៀន​មួយ​កន្លែង ​ស្ថិត​ក្នុងភូមិ​កំពង់បាយ​​ខាងជើង
សង្កាត់​​កំពង់​បាយ ក្រុង​កំពត ​។

​​ក្នុង​​​ប្រតិបត្តិការ​ចុះ​បង្ក្រាប​​​នេះ កម្លាំងសមត្ថកិច្ច​កងរាជអាវុធហត្ថ​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤​នាក់ (ស្រី២នាក់​) និង ​រឹបអូស​​​វត្ថុ​តាង​ថ្នាំ​ញៀនប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥២​កញ្ចប់​តូច​ និង​១​កញ្ចប់​ធំ រួម​និង​ឧបករណ៍សំរាប់​ជក់​មួយ​ចំនួន​ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យ​ទាំង​៤​នាក់ ​១-​ឈ្មោះគួ​យ គឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ (​មុខរបរ​មិន​ពិតប្រាកដ​)​ ២-​ឈ្មោះប៉ម ង៉ែត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​មុខរបរ​កាប់​អុស​លក់​) ​៣-​ឈ្មោះ​ចេ​ន ស្រី​ល​ក្ខ័ ភេទ​ស្រី អាយុ២៩​ឆ្នាំ (​មុខរបរ​មេផ្ទះ​) ​ទាំង​៣នាក់ មាន​ទីលំនៅ​ភូមិ​ស្នំ​ប្រាំពីរ​ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ និង​ទី​៤-​ឈ្មោះ​ស៊ុន ចិន ភេទស្រី អាយុ​២០​ឆ្នាំ (​មុខរបរ​មិន​ពិតប្រាកដ​) មាន​ទីលំនៅ​ភូមិ​នៅ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​ ។