សំបុត្រ​ប្រភេទ​១ (៤​ម៉ឺន​រៀល) ​សម្រាប់​មើល​ការ​ប្រកួត​កម្ពុជា​ និង​ជប៉ុន​លក់​អស់​ហើយ

សំបុត្រ​ប្រភេទ​១ (៤​ម៉ឺន​រៀល) ​សម្រាប់​មើល​ការ​ប្រកួត​កម្ពុជា​ និង​ជប៉ុន​លក់​អស់​ហើយ

សំបុត្រ​ប្រភេទ​១ ​តម្លៃ​៤​ម៉ឺន​រៀល (កន្លែង​មាន​ដំបូល) ​សម្រាប់​ការ​ចូល​មើល​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​ខាង​មុន​នេះ ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​បញ្ជាក់​ថា​លក់​អស់​ហើយ គិត​ត្រឹម​ព្រឹក​នេះ។

 

សំបុត្រ​ប្រភេទ​១ (៤​ម៉ឺន​រៀល) ​សម្រាប់​មើល​ការ​ប្រកួត​កម្ពុជា​ និង​ជប៉ុន​លក់​អស់​ហើយ

 

គេហទំព័រ Facebook ​ផ្លូវការ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា បាន​បង្ហោះ​មុន​នេះ​បន្តិច​ថា​សំបុត្រ​ប្រភេទ​១បាន​លក់​អស់​ហើយ នៅ​ឡើយ​តែ​សំបុត្រ​ប្រភេទ​២​ប៉ុណ្ណោះ មាន​តម្លៃ​៣​ដុល្លារ (១​ម៉ឺន​២​ពាន់​រៀល)។ ចំពោះ​ការ​ប្រកួត​វិញ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧:១៤​នាទី​យប់​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥៕

 

សំបុត្រ​ប្រភេទ​១ (៤​ម៉ឺន​រៀល) ​សម្រាប់​មើល​ការ​ប្រកួត​កម្ពុជា​ និង​ជប៉ុន​លក់​អស់​ហើយ

 

​អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ FB