វាយ​ប្រហារ​ច្រើន​កន្លែង​​​នៅ​​​ប៉ារីស​​យប់​មិញ ​ក្នុង​នោះ​មាន​ភោជនីយដ្ឋាន​​ខ្មែរមួយ​កន្លែង

វាយ​ប្រហារ​ច្រើន​កន្លែង​​​នៅ​​​ប៉ារីស​​យប់​មិញ ​ក្នុង​នោះ​មាន​ភោជនីយដ្ឋាន​​ខ្មែរមួយ​កន្លែង

ប្រទេស​បារាំង​បាន​ប្រកាស​​អាសន្ន​ បន្ទាប់​​ពី​ហេតុការណ៍​វាយ​ប្រហារ​ជា​ច្រើន​កន្លែង​​​​ដោយ​​​ខ្មាន់​កាំ​ភ្លើង ​និង​​គ្រាប់​បែក​ក្នុង​ទី​ក្រុង​ប៉ារីស​​​កាល​ពី​វេលា​​យប់​​​ថ្ងៃ​​សុក្រ ទី​១៣​ វិច្ឆិកា​ ម្សិល​មិញ។ នេះ​បើ​យោង​តាម​​ប្រភព​ព័ត៌មាន​​ BBC។

 

វាយ​ប្រហារ​ច្រើន​កន្លែង​​​នៅ​​​ប៉ារីស​​យប់​មិញ ​ក្នុង​នោះ​មាន​ភោជនីយដ្ឋាន​​ខ្មែរមួយ​កន្លែង
 

ការ​វាយ​ប្រហារ​​មួយ​ក្នុង​​ចំណោម​ការ​វាយ​ប្រហារ​​ខាង​លើ​ គឺ​បាន​កើត​ឡើង​​​​​​ក្នុង​​សាល​​​ប្រគំ​តន្ត្រី​​ Bataclan ​នា​កណ្ដាល​​ទី​ក្រុង​ប៉ារីស​និង​​បង្ក​ឲ្យ​មនុស្ស​យ៉ាង​តិច​១០០​នាក់​​​បាន​​​ស្លាប់​ ខណៈ​មនុស្ស​ជា​ច្រើន​ទៀត​បាន​រង​របួស។​

 

​មនុស្ស​ចំនួន​​​​​​​១០០​នាក់​​​​​​ទៀត​​ ត្រូវ​បាន​​ខ្មាន់​កាំភ្លើង​ចាប់​ជា​​ចំណាប់​ខ្មាំង​មុន​ពេល​​ដែល​មន្ត្រី​ប៉ូលិស​ចុះ​អន្តរាគមន៍ ​​និង​បាន​បាញ់​សម្លាប់​ខ្មាន់​កាំភ្លើង​​​ចំនួន​​៣​នាក់​ និង​ដោះ​លែង​​ចំណាប់​ខ្មាំង​វិញ។

 

ការ​វាយ​ប្រហារ​ផ្សេង​ទៀត​ បាន​កើត​​ឡើង​ក្នុង​​ភោជនីយដ្ឋាន​​ពីរ​កន្លែង​គឺ​ Le Petit Cambodge (ភោជនីយដ្ឋាន​ខ្មែរ) និង​ភោជនីយដ្ឋាន ​​Le Carillon ដោយ​ខ្មាន់​​កាំភ្លើង។ ដោយ​ឡែក​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​​​ពីរ​ទៀត​បាន​កើត​ឡើង​នៅ​ក្បែរ​​កីឡដ្ឋាន​ Stade de France អំឡុង​​​ពេល​​ក្រុម​បាល់​ទាត់​ប្រទេស​បារាំង​ប្រកួត​មិត្ត​ភាព​ជា​មួយ​​ប្រទេស​អាល្លឺម៉ង់។

 

វាយ​ប្រហារ​ច្រើន​កន្លែង​​​នៅ​​​ប៉ារីស​​យប់​មិញ ​ក្នុង​នោះ​មាន​ភោជនីយដ្ឋាន​​ខ្មែរមួយ​កន្លែង
 

ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុ​ការណ៍​ខាង​លើ​បាន​​កើន​ឡើង​ជា​បន្ត​បន្ទាប់​។ ក្រោយ​ហេតុការណ៍​វាយ​ប្រហារ​កើត​​ឡើង​​ លោក​ប្រធានាធិបតី​ប្រទេស​បារាំង​​​​បានFrancois Hollande ​បាន​ប្រកាស​​អាសន្ន​ក្នុង​ប្រទេស​​និង​​បិទ​ព្រំដែន​ជា​បន្ទាន់៕

 

 

វាយ​ប្រហារ​ច្រើន​កន្លែង​​​នៅ​​​ប៉ារីស​​យប់​មិញ ​ក្នុង​នោះ​មាន​ភោជនីយដ្ឋាន​​ខ្មែរមួយ​កន្លែង
វាយ​ប្រហារ​ច្រើន​កន្លែង​​​នៅ​​​ប៉ារីស​​យប់​មិញ ​ក្នុង​នោះ​មាន​ភោជនីយដ្ឋាន​​ខ្មែរមួយ​កន្លែង
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, dailymail ​​​​​​​​​​​​​​​​​
​​​