មនុស្ស​ស្លាប់​២​នាក់ ក្នុង​ហាង​ខ្មែរ​មួយ​កន្លែង​នៅ​បារាំងដែល​រង​​ការ​បាញ់​ប្រហារ​យប់​មិញ


មនុស្ស​ស្លាប់​២​នាក់ ក្នុង​ហាង​ខ្មែរ​មួយ​កន្លែង​នៅ​បារាំងដែល​រង​​ការ​បាញ់​ប្រហារ​យប់​មិញ

ហាង​អាហារ​ខ្មែរ​មួយ​កន្លែង​ក្នុង​ប្រទេស​បារាំង​ឈ្មោះ​ថា Le Petit Cambodge ​ក៏​ស្ថិតិ​ក្នុង​បញ្ជី​កន្លែង​ដែល​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​ដែរ​កាល​ពី​យប់​មិញ​នេះ ដោយ​មាន​ភ្ញៀវ​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង ប៉ុន្តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។

 

មនុស្ស​ស្លាប់​២​នាក់ ក្នុង​ហាង​ខ្មែរ​មួយ​កន្លែង​នៅ​បារាំងដែល​រង​​ការ​បាញ់​ប្រហារ​យប់​មិញ

 

ព័ត៌មាន​ចុង​ក្រោយ​ពី​ប្រទេស​បារាំង​បាន​ឱ្យ​ដឹង​ថា ការ​បំផ្ទុះ​គ្រាប់​បែក​ និង​ខ្មាន់​កាំភ្លើង​ដែល​ប្រើ​អាវុធ AK47 ​បាញ់​រះ​ទៅ​លើ​​ហាង​​អាហារ​២​កន្លែង​​ និង​ការ​ប្រគំ​តន្ត្រី​មួយ​កន្លែង​នៅ​ទីក្រុង​បារីស​ប្រទេស​បារាំង​នោះ បាន​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​រហូត​ដល់​១៤០​នាក់​ទៅ​ហើយ ខណៈ​ដែល​អ្នក​មាន​របួស​វិញ​មាន​ដល់​រាប់រយ​នាក់​ឯ​ណោះ ដែល​ពេល​នេះ​មិន​ទាន់​អាច​ដឹង​​ចំនួន​នៅ​ឡើយ​ទេ។

 

ក្នុង​ចំណោម​ទី​កន្លែង​ទាំង​អស់​នោះ មាន​មួយ​កន្លែង​គឺ​ជា​ហាង​អាហារ​ជនជាតិ​ខ្មែរ​ដាក់​ឈ្មោះ​ថា Le Petit Cambodge ​ដែល​កន្លែង​នេះ ​ខ្មាន់​កាំភ្លើង​បាន​ចូល​បាញ់​មួយ​ប្រាវ​ ដោយ​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​២​នាក់​ និង​របួស​បុគ្គលិក​មួយ​ចំនួន តែ​មិន​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ ដោយសារ​បច្ចុប្បន្ន​ខាង​ប៉ូលិស​កំពុង​តែ​ត្រួតពិនិត្យ​មើល​សិន។

 

មនុស្ស​ស្លាប់​២​នាក់ ក្នុង​ហាង​ខ្មែរ​មួយ​កន្លែង​នៅ​បារាំងដែល​រង​​ការ​បាញ់​ប្រហារ​យប់​មិញ

 

សូម​បញ្ជាក់​ថា​ក្រោយ​កើត​ហេតុការណ៍​ភ្លាម​ប៉ូលិស ​និង​ទាហាន​ចំនួន​១ ៥០០​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​គ្រប់​ច្រក​ដើម្បី​រក្សា​ស្ថានការណ៍​កុំ​ឱ្យ​មាន​អ្វី​កើត​ឡើង​ទៀត ខណៈ​ដែល​ប្រធានាធិបតី​បារាំង Francois Hollande ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ទៅ​ហើយ។ ចំពោះ​អ្នក​ទទួល​ខុសត្រូវ​ចំពោះហេតុការណ៍​នេះគឺ​ខាង ISIS ជា​អ្នក​រាប់រង បន្ទាប់​ពី​ពួកគេ​បាន​ប្រកាស​ថា​ជា​ស្នាដៃរបស់ខ្លួន។

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ mirror