កំណត់​ត្រា​ពិភព​លោក​ ដាំ​ក្បាល​បង្វិល​ខ្លួន​ សរសេរ​អក្សរ​ផ្ញើ​សារ​​លឿន​ជាង​គេ

កំណត់​ត្រា​ពិភព​លោក​ ដាំ​ក្បាល​បង្វិល​ខ្លួន​ សរសេរ​អក្សរ​ផ្ញើ​សារ​​លឿន​ជាង​គេ

ដើម្បី​អបអរ​សាទរ​ថ្ងៃ​នៃ​​កំណត់​ត្រា​ពិភព​លោក​ឆ្នាំ​២០១៥​ បុរស​ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់​គឺ​លោក Benedikt Mordstein បាន​​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន​ដោយ​​ដាំ​ក្បាល​បង្វិល​ខ្លួន​ និង​សរសេរ​អក្សរ​ផ្ញើ​សារ​​​​​តាម​ទូរសព្ទ​ផង។

 

កំណត់​ត្រា​ពិភព​លោក​ ដាំ​ក្បាល​បង្វិល​ខ្លួន​ សរសេរ​អក្សរ​ផ្ញើ​សារ​​លឿន​ជាង​គេ
​លក្ខខណ្ឌ​ដើម្បី​បំបែក​កំណត់​​ត្រា​បាន ​គឺ​​ត្រូវ​ដាំ​ក្បាល​ចុះ​ក្រោម​​បង្វិល​ខ្លួន​ និង​វាយ​អក្សរ​ផ្ញើ​សារ​យ៉ាង​តិច​៣៨​តួ​អក្សរ​​​រាប់​ទាំង​​​ដក​ឃ្លា (Space)។ Benedikt បាន​បំបែក​កំណត់​ត្រា​បាន​ជោគ​ជ័យ​​លើ​​ឯកត្តកម្ម​ចាស់​​របស់​គាត់ ដោយ​​បាន​​ដាំ​ក្បាល​បង្វិល​ខ្លួន​​វាយ​អក្សរ​គ្រប់​លក្ខខណ្ឌ​​​គឺ​ពាក្យ​ជា​ភាសា​អាល្លឺម៉ង់​ ” Ein blindes Huhn findet auch ein Korn. ” រួច​រាល់​ក្នុង​ថេរវេលា ៥៦.៦៥​វិនាទី។

 

​​​Benedikt អាច​ទប់​លំនឹង​ខ្លួន​បាន​ល្អ និង​មាន​​ស្មារតី​ល្អ​អាច​សរសេរ​អក្សរ​ផ្ញើ​សារ​បាន​ហើយ​គាត់​បាន​បំបែក​​លើ​កំណត់​ត្រា​ចាស់​​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ។ ក្រៅ​ពី​ឯកត្តកម្ម​ខាង​លើ Benedikt ​ក៏​កាន់​កាប់​កំណត់​ត្រា​ពិភព​លោក​រាំ​បង្វិល​ខ្លួន​លឿន​ជាង​គេ​ផង​​ដែរ៕

 

ទស្សនា​វីដេអូ​ខាង​​ក្រោម៖

ចុចអាន៖ មនុស្សអច្ឆរិយៈ​​​​៧​នាក់ មាន​សមត្ថភាព​អស្ចារ្យ​​មិន​គួរ​ឲ្យ​ជឿ!

 

ប្រែ​សម្រួល៖ មាន​រតនា
ប្រភព៖ guinnessworldrecords​​