ប្តីជាយោធា សម្លាប់ប្រពន្ធ រួចយកសព ដុតចោលនៅក្នុងពាង បង្កការភ្ញាក់ទាំងយប់

ភ្នំពេញ៖ ប្តីជាមន្ត្រីយោធាម្នាក់ បានសម្លាប់ប្រពន្ធរបស់ខ្លួន រួចហើយយកសាកសពរបស់នាង ទៅចាក់សាំងដុតចោល នៅក្នុងពាងទឹក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង និងគួរឲ្យរន្ធត់នៅយប់ថ្ងៃទី១៣ រហូតដល់ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្ថិតនៅផ្ទះកើតហេតុផ្ទះលេខ២៤៧ ផ្លូវលំ ភូមិប៉ាយាប ក្រុម១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទឹម សោភា អាយុ៣៤ឆ្នាំ មុខរបរ គក់ជេដី រីឯប្តីកំណាចមានឈ្មោះ សុង ទូច អាយុ៤៨ឆ្នាំ មុខរបរជាមន្រ្តីយោធារស់នៅផ្ទះលេខ ៤៥៧ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្រ្តីនគរបាលបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ទី១២ ខែវិច្ឆិកា ជនបង្ក និងជនរងគ្រោះមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយពេលនោះបុរសជាប្តី បានដើរចេញមកក្រៅ ដោយប្រាប់អ្នកជិតខាងថា រូបគេសម្លាប់ប្រពន្ធបាត់ទៅហើយ តែអ្នកជិតខាងមិនជឿថា ជាការនិយាយលេង ទើបនៅយប់មិញនេះ បង្កការភ្ញាក់ផ្អើលតែម្តង។ ប៉ុន្តែសពស្រ្តីរងគ្រោះ បានខ្លោចបាត់ទៅហើយ ក្រោយពីជនដៃដល់ជាប្តីចាក់សាំងដុតនោះ។

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ កម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន បានចុះទៅផ្ទះកើតហេតុ ដើម្បីធ្វើកោសល្យវិច័យសពស្រ្តីរងគ្រោះ និងតាមស្រាវជ្រាវចាប់ខ្លួនបុរសជាប្តី៕