នគរបាលខេត្ត​កំពង់ចាម​ ចាប់​​និង​បញ្ជូន​បុរស​ ជនជាតិ​ចិនម្នាក់​ ទៅកាន់​អគ្គនាយកដ្ឋាន​ អន្តោប្រវេសន៏​ ពីបទ​រស់នៅ​ខុស​ច្បាប់​

កំពង់ចាម៖ កម្លាំងនគរបាលការិយាល័យ អន្តោប្រវេសន៏ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានចាប់បញ្ជូន បុរសជនជាតិចិនម្នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៏ ក្រោយត្រូវបានចាប់ខ្លួន នៅខេត្តកំពង់ចាម ដោយខុសច្បាប់ ។

មន្រ្តីនគរបាលអន្តោប្រវេសន៏ ខេត្តកំពង់ចាម បានថ្លែងថា បុរសជនជាតិចិនរូបនេះ បានលួចឆ្លងដែន ដោយខុសច្បាប់ ពីប្រទេសចិន វៀតណាម រហូតមកដល់កម្ពុជា ហើយបំលាក់ទីទៅរស់នៅខេត្តកំពង់ចាម ក៏ត្រូវបានចាប់ខ្លួន នៅទីនោះតែម្តង ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត លើការត្រួតពិនិត្យជនបរទេស រស់នៅខុសច្បាប់នោះ កម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលមូលដ្ឋាន តាមបណ្តាស្រុកក្រុង បានចុះស្រាវជ្រាវជាបន្តបន្ទាប់ ដើម្បីឃាត់ខ្លួន ពួកគេ បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៏ ចាត់ការតាមនីតិវិធី៕