ចាប់បាន​មេចោរ​ប្លន់​ម្នាក់ និង​បាញ់​ស្លាប់​ម្នាក់ បន្ទាប់ពី​ពួកគេ​បាញ់​តដៃ​ជាមួយ​ប៉ូលិស

ត្បូងឃ្មុំ: ជនសង្ស័យជា​ចោរប្លន់​ម្នាក់បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ ខណៈ​បាញ់​តដៃ​គ្នា ជាមួយ​សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​បទ​ទន្លា ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ករណី​បង្ក្រាប​ក្រុមចោរប្លន់ ប្រដាប់អាវុធ​នេះ គឺធ្វើឡើង​តាម​ដីកា របស់​សាលាដំបូង ខេត្តកំពង់ចាម ។ ខណៈពេល​សមត្ថកិច្ច ឡោមព័ទ្ធ​ជនសង្ស័យ ក្នុងពេល​កំពុង​ណាត់គ្នា ទិញ​កាំភ្លើង​ទុក​ធ្វើ​សកម្មភាព ជនសង្ស័យ ក៏បាន​បាញ់ មកលើ​សមត្ថកិច្ច​។ សមត្ថកិច្ច ក៏បាន​បាញ់​តបត​វិញ បណ្ដាល​ឲ្យ​ជនសង្ស័យ​ម្នាក់ ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ស្នងការ បាន​បន្តថា ជនសង្ស័យ​ដែល​ស្លាប់ ឈ្មោះ នាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​មុខសញ្ញា​ចោរប្លន់ មកពី​ខេត្តកំពង់ធំ និង​ជនសង្ស័យ​
​ម្នាក់ទៀត រងរបួស​ធ្ងន់ ឈ្មោះ ញេ ឡយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​និគម​ន៍​ក្រោម ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ពៅ បាន​បន្តទៀតថា ជនសង្ស័យ​ទាំង​២​នាក់ ជា​មុខសញ្ញា​ប្លន់​ដ៏​សកម្ម ហើយ​នៅ​យប់​នេះ ជនសង្ស័យ ប្រុង​ចេញ​ធ្វើ​សកម្ម​ភាព​ប្លន់ ដោយ​ឈ្មោះ ញេ ឡយ ជា​អ្នកទិញ​កាំភ្លើង​ឲ្យ​ស្រេច តែ​ត្រូវ​កម្លាំង​របស់លោក ដឹង​ទាន់​រហូត​ឈានទៅ ដល់ ការបង្ក្រាប​តែម្តង ។​

​សូមបញ្ជាក់ថា កាលពី​ម៉ោង ៣ រសៀល ថ្ងៃទី​១៣ ខែវិច្ឆិការ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៧ ស្ថិតនៅ​ភូមិ​បិទ​ទន្លា ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក កំលាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ពៅ  និង​លោក ហៀ​ង សុភ​ក្ត្រ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​អនុវត្ត​ដីកា ចំនួន ២​ដីកា គឺ​ដីកា លេខ​៩៨៥ ចុះ​ថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០១៥ របស់​សាលាដំបូង​ខេត្តកំពង់ចាម ករណី​លួច​មាន​ស្ថាន​ទំងន់ទោស (​ប្លន់​) ប្រព្រឹត្តទៅ​នៅ​ភូមិ​កណ្តោល​កោង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ដីកា​លេខ ១២០៤ ខែមីនា ឆ្នាំ​២០១៥ របស់​សាលាដំបូង​ខេត្តកំពង់ចាម ករណី​លួច​មាន​ស្ថាន​ទំងន់ទោស (​ប្លន់​) ប្រព្រឹត្តទៅ​នៅ​ភូមិ​ក្បាល​ស្លែង ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ជន​
​សង្ស័យ ឈ្មោះ ញ៉េ ឡយ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ភូមិ​និគម​ន៍​ក្រោម ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​ជា​មុខសញ្ញា​មេក្រុម​ចោរប្លន់ ផ្ទះ​លក់​ឥ​វ៉ាន់​ចាប់ហួយ កាលពីពេល​ថ្មីៗ​នេះ ផងដែរ នៅ​ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ​៕V​/S