គណៈកម្មាធិការ​ថ្នាក់ជាតិ ជួបប្រជុំ​ជាមួយ​រដ្ឋបាលខេត្ត ត្រួតពិនិត្យ​អាជីវកម្ម ផ្នែក​កាស៊ីណូ នៅ​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ: រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន គណៈកម្មាធិការ​ត្រួតពិនិត្យ និង​បង្ក្រាប​ល្បែង​ខុសច្បាប់​ថ្នាក់ជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន បាន​ដឹកនាំ​ក្រុមការងារ ជួបប្រជុំ​ការងារ​ជាពិសេស ជាមួយ​រដ្ឋបាលខេត្ត សមត្ថកិច្ច​ពាក់ព័ន្ធ ព្រមទាំង​អា​ជីករ​ខ្មែរ និង​បរទេស ដែលជា​ម្ចាស់​អាជីវកម្ម​កាស៊ីណូ និង​ល្បែង​អន​ឡាញ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​គោលបំណង​ការពារ​អាជីវកម្ម​ស្របច្បាប់ និង​ទប់ស្កាត់​ការធ្វើ​អាជីវកម្ម​ខុសច្បាប់​។​

​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា បច្ចុប្បន្ននេះ នៅ​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​ធ្វើ​អាជីវកម្ម​កាស៊ីណូ មាន​ចំនួន​១៦​កន្លែង ក្នុងនោះ​មាន​១៣​កន្លែង កំពុង ដំណើរការ​ធម្មតា និង ៣ កន្លែង​ទៀត នៅ​មិនទាន់​រៀបរយ​បានល្អ ហើយ​មួយ​រយៈពេល ចុងក្រោយ​នេះ ទីផ្សារ​កាស៊ីណូ និង​អន​ឡាញ នៅ​ខេត្ត​ព្រះសីហនុ រួមទាំង​សេវាកម្ម​ផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ ព្រមទាំង​អាជីវកម្ម លក់ដូរ​ទំនិញ​សព្វសារពើ មួយចំនួនទៀត ហាក់​កម្រើក​ខ្លាំង ក្រោយ​មាន​វត្តមាន​ជនជាតិ​ចិន ច្រើន​ជិត​៤​ពាន់​នាក់ ចូល​មកដល់​ក្រុងព្រះសីហនុ ប៉ុន្តែ​អាជីវកម្ម​ទាំងអស់នេះ ក៍​ហាក់បីដូចជា​ទទួលរង​នូវ​ភាព​រង្គោះរង្គើ​ខ្លះ​វិញ ក្រោយពី​ជនជាតិ​ចិន​មួយចំនួន បានធ្វើ​ដំណើរ​ចាក​ចេញពី ក្រុងព្រះសីហនុ ដោយ​មិនមាន​មូលហេតុ​ច្បាស់លាស់ និង​ខ្លះទៀត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោម​បទ​ថា ប្រព្រឹត្តិ​បទល្មើស​ជំរិត​ទារប្រាក់​។

​លើ​បញ្ហា​នេះដែរ ក្រុមអាជីវករ ដែល​ប្រកាសថា ជា​អ្នកធ្វើអាជីវកម្ម បើក​កាស៊ីណូ​ស្របច្បាប់ ក៍​បានស្នើ​រក​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ដើម្បី​ជួយ​អោយ​អាជីវកម្ម​មួយ​នេះ ដំណើរការ​បានល្អ និង​ប្រកាស​ធានា​ពី​ការគោរព​ច្បាប់​ផងដែរ​។

​ថ្លែង​ពន្យល់​ក្នុង​កិច្ចប្រជុំ​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន បាន​គាំទ្រ​រាល់​សកម្មភាព​ស្របច្បាប់ នៅតាម​កន្លែង​អាជីវកម្ម​កាស៊ីណូ និង​ប្រកាស​ប្រាប់ថា កន្លែង​អា​ជី​កម្ម​បើក​ល្បែងស៊ីសង មិន​ស្របច្បាប់ និង​មិន​ត្រូវបាន​លើកលែង​ឡើយ ចំពោះ​បញ្ហា​ជនជាតិ​បរទេស ពិសេស​ជនជាតិ​ចិន ដែល​មក​រស់នៅ ប្រកប​របរ​ផ្សេងៗ​។ អាជ្ញាធរ នឹង​ត្រួតពិនិត្យ ហើយ​អនុញ្ញាត តែ​អ្នក​ចូលមក​ស្នាក់នៅ និង​ប្រកប​អាជីវកម្ម​ស្របច្បាប់​តែប៉ុណ្ណោះ​។ រីឯ​អ្នកស្នាក់នៅ និង​ប្រក​បរបរ​មិន​សុច្ចរិត ខុសច្បាប់ អាជ្ញាធរ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕V/S