​បុរស​ម្នាក់​ផឹក មិន​បាយទឹក ខ្យល់គ ស្លាប់​នៅ​ស្រុក​អង្គស្នួល​

​កណ្តាល: បុរស​ម្នាក់ បាន​និយាយប្រាប់​ប្រពន្ធ ចុក​ក្នុង​ទ្រូង​យ៉ាងខ្លាំង និង​ចេះតែ​ស្រែក រក​ទឺ​ក​ផឹក មួយសន្ទុះ​ក្រោយមក ក៍​ដាច់ខ្យល់​ស្លាប់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត ២ រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្នុងផ្ទះ​ជនរងគ្រោះ ភូមិ​ព្រៃ​ពួច ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ជនរងគ្រោះ ឈ្មោះ ឃឹម ឃឿន  អាយុ​៤៩​ឆ្នាំ មុខរបរ កសិករ នៅ​ភូមិ​កើតហេតុ ខាងលើ​។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ប្រាប់​ប្រពន្ធ​កូន​ថា​៖ ខ្លួន​ចុក​ក្នុង​
​ទ្រូង​យ៉ាងខ្លាំង និង​ចេះតែ​ស្រែក​រក​ទឹក​ផឹក មួយសន្ទុះ​ក្រោយមក ជនរងគ្រោះ ក៍​ដាច់ខ្យល់​ស្លាប់ទៅ កន្លងមក​។ ជនរងគ្រោះ បាន​ផឹកស្រា​ជាប្រចាំ មិន​លោះ​ថ្ងៃ​
​ឡើយ​។ ជនរងគ្រោះ​ដាច់បាយ ដាច់ទឹក ចំនួន​៣​ថ្ងៃ​មកហើយ​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​គ្រូពេទ្យ បាន​ចុះមក​ពិនិត្យ សព ហើយ​បាន​ប្រាប់ថា ជនរងគ្រោះ ស្លាប់​ដោយសារ​មូលហេតុ​ខ្យល់គ ហើយក៏​បាន ប្រគល់​សព ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕V​/S

​បុរស​ម្នាក់​ផឹក មិន​បាយទឹក ខ្យល់គ ស្លាប់​នៅ​ស្រុក​អង្គស្នួល​

​បុរស​ម្នាក់​ផឹក មិន​បាយទឹក ខ្យល់គ ស្លាប់​នៅ​ស្រុក​អង្គស្នួល​