​ទុស្សេ​ខ្សែភ្លើង ឆេះ​ផ្ទះ​ស្ត្រី​មេម៉ាយ​កូន ៤ នៅ​ថ្ម​សិន សង្កាត់​និមិត្ត​

បន្ទាយមានជ័យ: ភ្លើង​បាន​ឆេះ​ផ្ទះ​១​ខ្នង របស់​ស្ត្រី​មេម៉ាយ​ម្នាក់ មានកូន​៤​នាក់ ក្នុងបន្ទុក​នៅ​ថ្ម​សិន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត កាលពី​ម៉ោង ៤​និង​២០​នាទី រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
   
​លោក អ៊ុំ សុផល អធិការនគរបាល ក្រុង​ប៉ោយប៉ែត បានអោយដឹងថា​: ផ្ទះ​ឈើ​ប្រក់​ស័ង្កសី រងគ្រោះ​ឆេះ​នោះ មាន​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ​។ ម្ចាស់ផ្ទះ ឈ្មោះ ឌុ​ក សុខា ភេទ​ស្រី អាយុ​៥២​ឆ្នាំ មេម៉ាយ​មានកូន​៤​នាក់ ក្នុងបន្ទុក​។​
    
​លោក​បាន​និយាយថា​: មូលហេតុ​ឆេះ​ផ្ទះ​នេះ មកពី​ទុស្សេ​ខ្សែភ្លើង​។ តែ​ម្លៃ​ខូចខាត​គេ ពុំទាន់​ដឹង​នៅឡើយ​ទេ​។​

​ចំពោះមុខ ក្រុមការងារ​ក្រុង សង្កាត់ និង​កាកបាទក្រហម បាន​ចុះទៅពិនិត្យ និង​ផ្តល់​កម្លាំងចិត្ត ហើយ​ថ្ងៃស្អែក នឹង​កៀងគរ រក​អំណោយ​សង្គ្រោះបន្ទាន់ ទៅជូន​ស្ត្រី​រងគ្រោះ​៕V/S