រូបមន្ត​កម្ចាត់ស្នាមរង្វង់ភ្នែកខ្មៅ និងត្របកភ្នែកធ្លាក់យារយ៉ាងមាន​ប្រសិទ្ធិភាព

ត្របកក្រោមខាងភ្នែក​អាចមានការប្រែប្រួល​ទៅតាមនៃអាយុកាល ប៉ុន្តែវាក៏​អាចកើតឡើង​ដោយសារតែ​ការគេង​មិនគ្រប់គ្រាន់ និងប្រតិកម្មអាឡែកហ្ស៊ីដែរ។
ត្របកភ្នែក​យារធ្លាក់ និងមានស្នាមខ្មៅ គឺជាក្ដីបារម្ភ​ដ៏ធំបំផុតរបស់មនុស្សគ្រប់រូប​ ជាពិសេសស្រ្ដី​ដែលធ្វើឲ្យពួកគេ​បាត់បង់​នូវភាពទាក់ទាញ គ្មាន​ទំនក់ចិត្ត​លើខ្លួនឯង និង​បាក់ទឹកចិត្ត​ដោយសារ​តែ​បញ្ហា​មួយនេះ។ តែសូម​កុំបារម្ភ អ្នកអាចធ្វើឲ្យវាមានភាពប្រសើរឡើង​វិញបាន ជាមួយ​នឹង​ឱសថបុរាណ​ដែល​ជួយ​កាត់បន្ថយ​បន្ដិច​ម្ដងៗ​រហូត​ទទួល​បាន​ភាពស្រស់​ស្អាត​គួរ​​ជាទី​គាប់​ចិត្ត។
 
រូបមន្ត​កម្ចាត់ស្នាមរង្វង់ភ្នែកខ្មៅ និងត្របកភ្នែកធ្លាក់យារយ៉ាងមាន​ប្រសិទ្ធិភាព
ផ្លែ​ត្រសក់
នេះគឺឱសថ ដែលមាន​ប្រសិទ្ធិភាពល្អ​ប្រសើរ​បំផុត។ ត្រសក់ វាជាប្រភេទ​បន្លែដែល​សម្បូរ​ដោយវត្ថុរាវ​ដែលមាន​ប្រសិទ្ធិភាពខ្ពស់ អាច​ជួយ​បង្ហូរ​សារធាតុ​ចេញពី​ត្របក​ភ្នែក និង​ជួយ​កាត់បន្ថយ​អាឡែកហ្ស៊ីថែមទៀត។ ដោយគ្រាន់​តែចិតត្រសក់​ចំណិតបន្ទះ​ស្ដើងៗ រួចយកវាមកបិត​នៅលើភ្នែក ទុកឲ្យបាន​រយៈពេល ១៥ នាទី ជារៀងរាល់​ថ្ងៃ គឺវា​គ្រប់គ្រាន់​ដើម្បី​បន្ថយ​ការធ្លាក់​យារត្របកក្រោម​ភ្នែកហើយ។
ត្រសក់ស្រូវ
ផ្លែឈើ​ប្រភេទនេះ មានលក្ខណៈ​សម្បត្តិ និងផ្ដល់អត្ថផល​ប្រយោជន៍​ហួសពីការ​ស្មាន។ អ្នកគ្រាន់តែ​ចិត​វាបន្ទះ​ចំណិត​ស្ដើងដូច​ជាត្រសក់​អញ្ចឹងដែរ ហើយ​យកវា​មកបិទ​លើភ្នែក​របស់អ្នក​ក្នុង​រយៈពេល ១០ នាទី។ អ្នកអាច​ធ្វើវាជាប្រចាំសប្ដាហ៍ ហើយអ្នក​នឹងមើល​ឃើញលទ្ធផល​ដ៏ល្អប្រសើរ។
ដុំទឹកក
នេះជាវិធីងាយស្រួល​បំផុត យកដុំទឹកក​ដាក់ចូលទៅ​ក្នុងថង់ផ្លាស្ទិច​មួយ ហើយដាក់​វានៅលើភ្នែក រួច​លុញវាដូច​ជាការម៉ាស្សាដែរ គ្រាន់តែ​អនុវត្ត​តែប៉ុណ្ណឹង​វាក៏អាច​ជួយកាត់បន្ថយ និងធ្វើឲ្យ​មានភាពប្រសើរឡើង​វិញបាន​មួយកម្រិតដែរ។
ផ្លែ Kiwi
វាគឺជាដៃគូដ៏ពិសេស​មួយ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងបញ្ហារង្វង់ភ្នែកខ្មៅ​ ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និង​សារធាតុចិញ្ចឹម ធ្វើឲ្យ​មាន​ភាពល្អប្រសើរ​ក្នុងការ​កាត់បន្ថយ​ការ​រលាក និងជួយ​រឹតបន្ដឹង​ស្បែក។ ការអនុវត្ត​វាដូចទៅនឹងវិធីសាស្រ្តការប្រើប្រាស់ត្រសក់ដែរ។
ផ្លែស្រ្តប៊េរី
វាជាប្រភេទផ្លែឈើ ដែលមានសារធាតុ​ពីធម្មជាតិប្រឆាំង​នឹងការ​រលាក ហើយមានប្រសិទ្ធិភាព​ក្នុងការ​កាត់បន្ថយរង្វង់ភ្នែកខ្មៅ។ យើងគ្រាន់​តែយកផ្លែស្រ្តប៊េរី​ចិតយក​តែសាច់  ហើយ​យក​មកបិទលើ​តំបន់រង្វង់​ភ្នែកខ្មៅ ទុកឲ្យ​បានរយៈ​ពេលកន្លះ​ម៉ោង បន្ទាប់មក​ទើបធ្វើការ​លាងសម្អាត​ជាមួយនឹង​ទឹកត្រជាក់​ចេញ។
ដើម្បីទទួលបាន​នូវសុខភាពល្អប្រសើរ និងសម្រស់ស្រស់​ស្អាត លោកអ្នកគួរបរិភោគ​ប្រភេទបន្លែ ផ្លែឈើដែល​សម្បូរទៅដោយ​បរិមាណជាតិទឹកខ្ពស់​ដូចជា ផ្លែឪឡឹក, ផ្លែ​ទំពាំងបាយជូរ និងផ្លែត្រសក់​ជាច្រើនទៀត៕
ដោយ៖ Brugn
ប្រភព៖ amazinghealthyfood

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្ត​កម្ចាត់ស្នាមរង្វង់ភ្នែកខ្មៅ និងត្របកភ្នែកធ្លាក់យារយ៉ាងមាន​ប្រសិទ្ធិភាព