សហរដ្ឋអាមេរិក ប្រកាសថា បានសម្លាប់សកម្មជនដៃឆៅរបស់ក្រុម ISIS ដែលធ្លាប់បាន កាត់ក្បាលមនុស្ស អស់ជាច្រើន

ស៊ីរី៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កំពុងតែទទួលបានការ​ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មនុស្សជាច្រើន ជុំវិញពិភពលោក បន្ទាប់ពីកងកម្លាំង របស់សហរដ្ឋអាមេរិក ប្រកាសថាខ្លួនបាន ធ្វើការវាយប្រហារ តាមផ្លូវអាកាសចំគោលដៅ និងបានសម្លាប់ សកម្មជនដៃឆៅ របស់ក្រុមឥស្លាមជ្រុលនិយម ISIS ដែលធ្លាប់បានធ្វើការ កាត់ក្បាលចំណាប់ខ្មាំង អស់ជាច្រើនមក ហើយនោះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ដំណឹងមួយនេះមានឡើង បន្ទាប់ពីមន្ទីរបញ្ចកោណ របស់សហរដ្ឋអាមេរិក បានធ្វើការប្រកាសថា កងទ័ពអាកាសរបស់ សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការវាយប្រហារ តាមផ្លូវអាកាស ទៅលើទីតាំងដែលបានកំណត់ ដោយក្នុងនោះ ក៏បានសម្លាប់បុរសម្នាក់ ដែលពិភពលោកចង់បានបំផុត ហើយក៏ជាសកម្មជនដៃឆៅ ដ៏សំខាន់របស់ក្រុម ISIS ដែលមានឈ្មោះថា Jihadi John រួមជាមួយនឹង បក្ខពួកប៉ុន្មាននាក់ទៀត។

សហរដ្ឋអាមេរិក ប្រកាសថា បានសម្លាប់សកម្មជនដៃឆៅរបស់ក្រុម ISIS ដែលធ្លាប់បាន កាត់ក្បាលមនុស្ស អស់ជាច្រើន
Jihadi John សកម្មជនដៃឆៅ ដ៏សំខាន់បំផុតមួយ របស់ក្រុមឥស្លាមជ្រុលនិយម ISIS

ជាមួយគ្នានេះដែរ របាយការណ៍របស់ កងកម្លាំងយោធាជាន់ខ្ពស់ សហរដ្ឋអាមេរិក ក៏បានបញ្ជាក់ថា គឺមានភាគរយច្រើនខ្លាំងណាស់ ដែលថាសកម្មជន Jihadi John ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ទៅលើយាន្តជំនិះមួយក្បែរតំបន់ Raqqa របស់ប្រទេស ស៊ីរី ក៏ព្រោះតែ​ជននេះត្រូវបានតាមដានយ៉ាងប្រុងប្រយ័ត្ន អស់ពេលមួយរយៈមកហើយ។

គូសបញ្ជាក់ផងដែរថា Jihadi John ដែលត្រូវបានគេស្គាល់ឈ្មោះពិត Mohammed Emwazi ជាសកម្មជនសញ្ជាតិ គុយវែត-អង់គ្លេស បានក្លាយទៅជា មនុស្សម្នាក់ដែលពិភពលោកតាមរកបំផុត ហើយក៏ជាបុគ្គល ដែលមានភាពព្រៃផ្សៃម្នាក់ ក្រោយពីគេបាន បង្ហាញខ្លួននៅក្នុងវីដេអូ មួយចំនួនជាមួយនឹង ការសម្លាប់ចំណាំងខ្មាំង ជាច្រើននាក់ដោយការ កាត់ក្បាលជាមួយនឹងកាំបិតមួយដើម។

យ៉ាងណាមិញ ទាំងនេះគឺជាការ សន្និដ្ឋានដ៏ជឿជាក់របស់ កងកម្លាំងទាហានសហរដ្ឋអាមេរិក ហើយក្នុងនោះ ក្រុមឥស្លាមជ្រុលនិយម ISIS ក៏មិនទាន់បញ្ចេញសកម្មភាព ណាមួយទាក់ទងនឹងការស្លាប់សកម្មប្រយុទ្ធរបស់ខ្លួនដែរ៕

សហរដ្ឋអាមេរិក ប្រកាសថា បានសម្លាប់សកម្មជនដៃឆៅរបស់ក្រុម ISIS ដែលធ្លាប់បាន កាត់ក្បាលមនុស្ស អស់ជាច្រើន
សហរដ្ឋអាមេរិក ប្រកាសថា បានសម្លាប់សកម្មជនដៃឆៅរបស់ក្រុម ISIS ដែលធ្លាប់បាន កាត់ក្បាលមនុស្ស អស់ជាច្រើន
សហរដ្ឋអាមេរិក ប្រកាសថា បានសម្លាប់សកម្មជនដៃឆៅរបស់ក្រុម ISIS ដែលធ្លាប់បាន កាត់ក្បាលមនុស្ស អស់ជាច្រើន
Jihadi John ជាមួយនឹងចំណាប់ខ្មាំង ជាច្រើនដែលត្រូវបាន គេសម្លាប់ដោយការកាត់ក្បាល

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត