មួយ​យប់​១​ពាន់​ដុល្លារ ជា​សេវា​ដេក​មួយ​យប់ ធ្វើ​ឲ្យ អេ​ន យ៉ា​ដាវ ក្តៅ​ចុង​ច្រមុះ​

រាជធានី​ភ្នំពេញ : ថ្មីៗ ​នេះ មាន​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ បាន​ប្រើ​ពាក្យពេចន៍​មិន​សមរម្យ ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​របស់​តារា​សម្តែង​សម្ផស្ស​ស្រស់​សោភា​កញ្ញា អេ​ន យ៉ា​ដាវ​។ នៅក្នុង​សំណេរ​នោះបាន​ធ្វើ យ៉ា​ដាវ ផ្ទុះ​ជា​កំហឹង​ជាខ្លាំង ខណៈដែល​ប្រយោគ​នោះបាន​សរសេរ​រៀបរាប់ថា នាង​ប្រកាស់​លក់ខ្លួន​ក្នុង​មួយ​យប់​១​ពាន់​ដុល្លារ​។​

​ពាក្យ​ថា ៖ «​ដេក​ជាមួយ​ខ្ញុំ​អត់​១០០០​ដុល្លារ​» បានធ្វើ​ឲ្យ​កញ្ញា​ស្រស់​សោភា អេ​ន យ៉ា​ដាវ ក្តៅ​ចុង​ច្រមុះ ផ្ទុះ​ជា​កំហឹង​ខ្លាំង​រហូត​ប្រកាស​រកមុខ​អ្នក​ដែល​ប្រព្រឹត្ត​ទង្វើ​នេះ យកមក​ផ្ទ​ន្ទា​ទោស​តាមច្បាប់​ថែមទៀត​ផង​។​

​ទំព័រ​បណ្ដាញ​សង្គម​មួយ​នោះ បាន​យក​រូប យ៉ា​ដាវ ទៅ​ដាក់​ហើយ​សរសេរ​សារ​ជា​ភាសា​អង់គ្លេស​ថា “Sleep with me ort 1000$?” ដែល​មានន័យថា “​ដេក​ជាមួយ​ខ្ញុំ​ទេ ១០០០​ដុល្លារ​” ជាហេតុ​ធ្វើ​ឲ្យ​នាង​កាន់តែ​ឆេះឆួល​កំហឹង​ខ្លាំង​ឡើង ព្រោះ​ជា​ចេតនា​មើលងាយ​មើលស្រាល នាង​ដែលជា​សិល្បៈ​ដែល​កំពុងតែ​មានឈ្មោះ បោះ​សំឡេង​។​

​តារា​ស្រី​ក្នុង​រឿង “​វិស្សមកាល​មរណៈ​” ដែលជា​វណ្ណ​កម្ម​របស់​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​” រូបនេះ ប្រាប់ទៀតថា នាង​ទើប​ទទួលបាន​ព័ត៌មាន​ខាងលើនេះ​ថ្មីៗ ក្រោយ​មាន​អ្នកគាំទ្រ​នាង​ជាច្រើន បាន​ថត​ផ្ញើមក​ឲ្យ​។ អេ​ន យ៉ា​ដាវ បាន​បន្ថែមទៀតថា ៖ «​ខ្ញុំ​អត់​ដឹង​សោះ​ថា មាន​រឿងនេះ​កើតឡើង ស្រាប់តែ​គេ​ផ្ញើរ​មក​ឲ្យ​ខ្ញុំ​… ខ្ញុំ​ខឹង​ខ្លាំងណាស់ មិនគួរណា​មក​មើលងាយ​ខ្ញុំ​ស្រស់ៗ​បែបនេះ​អ៊ីចឹង​ទេ​បង គ្រួសារ​ខ្ញុំ​ក៏​ខឹង​ដូចគ្នា ព្រោះ​វា​ប៉ះពាល់​កិត្តិយស​ខ្លាំងណាស់ យើង​ជាម​នុស្ស​ស្រី ហើយ​មិនមែន​តែ​ខ្ញុំ​នោះទេ គឺ​កិត្តិយស​ស្ត្រី​ខ្មែរ​ទាំងមូល ពួក​ហ្នឹង អត់​មាន​ម្តាយ មាន​បងប្អូន​ស្រី​ទេ​អី​? ម៉េច​បានធ្វើ​បែប​នឹង​ទៅ​កើត​។

​យ៉ាងណាមិញ អេ​ន យ៉ា​ដាវ បានបញ្ជាក់​ជំហរ​ថា នាង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ករណី​ខាងលើនេះ ព្រោះ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​តិ្ត​យស​របស់​នាង និង​គ្រួសារ​ធ្ងន់ធ្ងរ​មិនអាច​ទទួលយក​បានឡើយ ប្រសិនបើ​អ្នកប្រព្រឹត្ត​នោះ មិន​ព្រម​ដក និង​លប់​រូបភាព ព្រមទាំង​ពាក្យពេចន៍​មិន​សមរម្យ​ទាំងអស់នោះ​៕ប្រភពកំណើតថ្មី

មួយ​យប់​១​ពាន់​ដុល្លារ ជា​សេវា​ដេក​មួយ​យប់ ធ្វើ​ឲ្យ អេ​ន យ៉ា​ដាវ ក្តៅ​ចុង​ច្រមុះ​ មួយ​យប់​១​ពាន់​ដុល្លារ ជា​សេវា​ដេក​មួយ​យប់ ធ្វើ​ឲ្យ អេ​ន យ៉ា​ដាវ ក្តៅ​ចុង​ច្រមុះ​