ក្រុមឧទ្ទាម ISIS ប្រកាសថា ជាអ្នកវាយប្រហារ នៅទីក្រុងប៉ារីស

បារាំង៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានប្រកាសថា ខ្លួនជាអ្នកពាក់ព័ន្ធក្នុងរឿងបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកក្នុងទីក្រុងប៉ារីស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៤៩នាក់។ នេះបើយោងតាមសេចក្តីរាយការតណ៍របស់ភ្នាក់ងារសារព័ត៌មាន Express ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

មុនពេលបាញ់ប្រហារទៅលើជនរងគ្រោះ ខ្មាន់កាំភ្លើងបានស្រែកថា «ការបាញ់ប្រហារនេះដើម្បីប្រទេស ស៊ីរី» ហើយស្រែកទៀតថា«ព្រះជាម្ចាស់ពិតជាអស្ចារ្យ»។

សូមជម្រាបថា ការវាយប្រហារនេះបានកើតឡើង ក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីលោក Jihadi John ដែលជាពួកឧទ្ទាមISIS ជនជាតិអង់គ្លេសត្រូវស្លាប់ ក្នុងហេតុការណ៍វាយប្រហារតាមដែនអាកាស ពីសំណាក់សហរដ្ឋអាម៉េរិក៕

ក្រុមឧទ្ទាម ISIS ប្រកាសថា ជាអ្នកវាយប្រហារ នៅទីក្រុងប៉ារីស