រញ្ជួយដី ៧ រ៉ិចទ័រ វាយប្រហារជប៉ុន អាចនាំឲ្យកើតរលកយក្ស ស៊ូណាមិ

តូក្យូ ៖ គ្រោះធម្មជាតិ រញ្ជួយផែនដីកម្រិត ៧,០ នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរ នៃកោះគ្យូស៊ូ ភាគនិរតី ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដែលនឹងបណ្តាលឲ្យមានរលកយក្សស៊ូណាមិ កម្រិតទាប វាយប្រហារនៅខេត្ត កាហ្គោស៊ីម៉ា ភាគខាងត្បូង ប្រទេសផងដែរ ។

ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយ ដោយដកស្រង់របាយការណ៍ ពីទីភ្នាក់ងារ ឧតុនិយមជប៉ុន ឲ្យដឹងថា គ្រោះរញ្ជួយដី បានវាយប្រហារនៅចម្ងាយ១៦០គីឡូម៉ែត្រ ពីស្រុកម៉ាគូរ៉ាសាគិ នៃខេត្តកាហ្គោស៊ីម៉ា នៅវេលាម៉ោង ៥ និង៥១នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ដែលទីតាំងនៃការញ័ររញ្ជួយ ស្ថិតនៅក្នុងជម្រៅតែ ១០ គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងបាតសមុទ្រ ។

បើការព្យាករណ៍ឲ្យដឹងថា រលកសមុទ្រនៅតំបន់នោះ នឹងអាចមានកម្ពស់លើសមុនកន្លះម៉ែត្រ ប៉ុន្តែទំនងជាមិនបង្កគ្រោះថ្នាក់អ្វីនោះឡើយ ប៉ុន្តែផ្នែកឧតុនិយម កំពុងតាមដានសកម្មភាពនេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ៕

រញ្ជួយដី ៧ រ៉ិចទ័រ វាយប្រហារជប៉ុន អាចនាំឲ្យកើតរលកយក្ស ស៊ូណាមិ