សួស វី​ហ្សា ស្រកសាច់ ពេល​គូស្នេហ៍​សុំ​បែក​

Sanofi

​ពេល​ជួប​ជាមួយ សួស វី​ហ្សា នៅលើ​ឆាក​ប្រគំ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍ បាយ័ន កាលពី​ដំណាច់​ខែកញ្ញា ឆ្នាំ ២០១៥ ឃើញថា សួស វី​ហ្សា ពិតជា​ស្រស់ស្អាត​ប្លែក​ជាង​មុន ជាពិសេស​រូបរាង​រប​ស់​នាង​ប្រែ​ទៅជា​តូច​ស្រ​ឡូ​ន​មាន​រាង​មាន​រៅ​គួរ​ឲ្យ​បេតី រហូត​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​លាន់មាត់​សរសើរ​នាង​គ្រប់ៗ​គ្នា ដែល​អាច​សម្រក​ទម្ងន់​បាន​បែបនេះ ។ ទន្ទឹមនឹង​ការបង្ហាញ​មុខ​នេះ សួស វី​ហ្សា បាន​ប្រាប់ថា នាង​ស្រក​ទម្ងន់​ជាច្រើន​គីឡូក្រាម​(៥ ទៅ ៦ គីឡូក្រាម​) ទើប​អ្នក​រាល់គ្នា​មើល​មក​នាង​មានការ​ប្លែក​បែបនេះ ប៉ុន្តែ​នាង​មិនបាន​ទៅធ្វើ​អ្វី​នោះទេ ។

​សួស វី​ហ្សា ធ្លាប់​ជួប​ស្នេហ៍​មិន​សមបំណង​ម្តង​រួចមកហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន រហូតមកដល់​ពេលនេះ​នាង​នៅ​ពុំទាន់​បង្ហាញមុខ​គូស្នេហ៍​ថ្មី​របស់ខ្លួន​ឲ្យ​ទស្សនិកជន​បានឃើញ​នៅឡើយ ទោះបីជា​គេ​ដឹងថា​នាង​កំពុង​សាង​ស្នេហ៍​ជាមួយ​បុរស​វ័យក្មេង រូប​សង្ហា និង មានទ្រព្យ​ម្នាក់​ក្តី ។ នាង​ព្យាយាម​លាក់បាំង​គ្រប់ពេល ប៉ុន្តែ​សម្រាប់​អ្នកសិល្បៈ​ដែលមាន​ការស្និទ្ធស្នាល ជាមួយ​នាង​គឺ​គេ​បាន​ដឹងឮ​គ្រប់ៗ​គ្នា ។ រាល់ពេល​ជួប​ជាមួយ សួស វី​ហ្សា ម្តងៗ​នាង​តែងតែ​បដិសេធថា មិនមាន​នរណាម្នាក់​នៅ​ក្នុង​ចិត្ត​របស់​នាង​ទេ នាង​ចង់​ឲ្យ​ការងារ​សិល្បៈ​ល្អ​ជាង​នេះ​សិន ទើប​នាង​សម្រេចចិត្ត​ជ្រើសរើស​គូស្នេហ៍ ។

ស្របពេល​ជាមួយគ្នានេះដែរ ស្រាប់​តែមាន​លេចឮ​ព័ត៌មាន​ថា សួស វី​ហ្សា កំពុង​ពិបាកចិត្ត​យ៉ាងខ្លាំង ព្រោះ​នាង​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​គូស្នេហ៍​ដោយ​ភ្លើង​ប្រចណ្ឌ ធ្វើ​ឲ្យ​នាង​ពិបាកចិត្ត រហូត​ស្រក​ទម្ងន់​ជា ច្រើន​គីឡូក្រាម ។ បើតាម​ប្រភពព័ត៌មាន​មួយ​បា​នប​ងើ្ហ​ប​ប្រាប់ថា ថ្វីដ្បិតតែ វី​ហ្សា ពិបាកចិត្ត ក៏​នាង​មិនបាន​បង្ហាញ​អារម្មណ៍​ឲ្យ​មិត្តភក្តិ​ឬ​អ្នក​ជុំវិញខ្លួន​បានដឹង​អំពី​ទុក្ខលំបាក​របស់​នាង​ឡើយ​។ នាង​តែងតែ​បង្ហាញ​ភាព​រីករាយ​ទៅកាន់​អ្នក​នៅ​ជុំវិញខ្លួន ប៉ុន្តែ​ធាតុពិត​នៅក្នុង​បេះដូង​របស់​នាង​គឺ​បង្កប់​ទៅដោយ​ការឈឺចាប់​ចំពោះ​រឿង​ស្នេហា​យ៉ាងខ្លាំង ដូច្នេះហើយ​រយៈពេល​ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ​នាង​ស្រកសាច់​ប្លែក ។

សួស វី​ហ្សា មិន​ចាប់អារម្មណ៍​នឹង​ព័ត៌មាន​ទាំងឡាយ​ឡើយ នាង​នៅតែ​និយាយ​ដដែលៗ​ថា នាង​ញ៉ាំ​មិនសូវ​បាន ទើប​ធ្វើ​ឲ្យ​នាង​ស្រកសាច់​បែបនេះ ណាមួយ​ក្នុងនាម​ជា​អ្នកសិល្បៈ បើ​បណ្តោយ​ខ្លួន​ឲ្យ​ធាត់​ទ្រលុកទ្រលន់ ច្បាស់​ជា​អាក្រក់​មើល​ណាស់ នាង​ត្រូវ​ចេះ​ថែរក្សា​រាង​ឲ្យ​នៅ​ស្អាត ទើប​ពេល​ថត និង ឡើង​ឆាក​មិនឃើញ​អាក្រក់ ។ សួស វី​ហ្សា នៅតែ​រក្សា​ប្រជាប្រិយភាព​របស់ខ្លួន​នៅលើ​ទីផ្សារការងារ​សិល្បៈ បាន​យ៉ាង​ល្អ ទោះបី​ជាមាន​តារាចម្រៀង​ថ្មីៗ​ជាច្រើន​កំពុង​ប្រកួតប្រជែង​គ្នា​ក្តី ។

បទ​ចម្រៀង​របស់​នាង​ជាច្រើន​កំពុង​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ទស្សនិកជន​ជាពិសេស​រាល់ពេល​ចេញ​បទ​ចម្រៀង​ថ្មីៗ នាង​តែងតែ​បង្ហាញ​ក្បាច់​រាំ​ញាក់ៗ​ប្លែកៗ​គួរ​ឲ្យ​ចាប់អារម្មណ៍ ដែលជា​អំណោយផល​ឱ្យ​នាង​អាចឈរជើង​នៅក្នុង​វិស័យនេះ​បាន​យ៉ាង​ស្រួល ។ សួស វី​ហ្សា មិនមាន​គម្រោង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ទៀត​ទេ ព្រោះ​នាង​ចង់​ពង្រឹង​ការងារ​នៅក្នុង​ស្រុក​ឲ្យ​ខ្លាំងក្លា​ជាង​មុន​សិន ព្រោះ​មួយរយៈ​ពេលដែល​នាង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​នាង​នៅក្នុង​ស្រុក​ធ្លាក់ចុះ​ជាង​មុន ។

ថ្មីៗ​នេះ​នាង​កំពុង​សម្រុក​ថត​បទ​ច​ម្រៀ​ង​ថ្មីៗ​ជាច្រើន​បទ ដែល​ចេញលក់​ជា​បន្តបន្ទាប់​នៅលើ​ទីផ្សារ​ដែល​តម្រូវ​ទៅតាម​យុវវ័យ​សម័យថ្មី ។ ក្រៅពីនេះ​នាង​បាន​ចេញទៅ​សម្តែង​នៅតាម​បណ្តា​ខេត្ត​នានា​តាម​ការ អញ្ជើញ​របស់​ក្រុមហ៊ុន​ធំៗ​ជាច្រើន ស្ទើរតែ​រក​ពេលវេលា​សម្រាក​គ្មាន ។ ដោយឡែក​នៅពេល​ជួប​ជាមួយ សួស វី​ហ្សា សាជាថ្មី កាលពី​ថ្ងៃទី ១ ខែតុលា​ឆ្នាំ ២០១៥ នៅក្នុង​កម្មវិធី​សម្ពោធ​ក្រុម​យុវ​ផលិតករ​ភាពយន្ត​កម្ពុជា​វ័យក្មេង នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​វប្បធម៌​កម្ពុជា​-​ជប៉ុន​( CJCC) សួស វី​ហ្សា បាន​តុបតែង​ខ្លួន​សាមញ្ញ តែ​ស្រស់ស្អាត ។

នាពេល​នោះគេ​ឃើញ​នាង​និយាយ​ទូរស័ព្ទ​ជាមួយ​នរណាម្នាក់ ព្រមទាំង​បង្ហាញ​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ទេ ប៉ុន្តែ សួស វី​ហ្សា ព្យាយាម​មិន​ឲ្យ​នរណាម្នាក់​បានដឹង​ពី​អារម្មណ៍​របស់​នាង​ឡើយ ដោយ នាង​អង្គុយ​ក្បែរ​មិត្តភក្តិ​សិល្បៈ​ជាច្រើន​ទៀត​រហូតដល់​ចប់​កម្មវិធី ៕​ម៉ា រី​សា​

 

​ ​ ​ ​ ​ ​ ​

Related