ចូ​ជី ផត​ធើ ចូលចិត្ត​បង្ហាញ​រាង​សិច​ស៊ី​តាម​ឆ្នេរសមុទ្រ​

Sanofi

ទោះបីជា​មានការ​មមាញឹក​ជាមួយនឹង​ការងារ​យ៉ាងណា​​ក្តី​ក៏​តារា​សម្តែង និង ​ម៉ូ​ដែល​សញ្ជាតិ​អង់គ្លេស នាង ចូ​ជី ផត​ធើ (Jorgie Porter) នៅតែ​ឆ្លៀតឱកាស​ទៅ​ដើរលេង​លំហែកាយ​នៅក្រៅ​ប្រទេស​នានា ជាក់ស្តែង​ដូចជា​កាលពី​សប្តាហ៍​មុននេះ​នាង​បានធ្វើ​ដំណើរ​ទៅ​ក​ម្សាន្ត​​នៅឯ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​មួយកន្លែង​ក្នុងប្រទេស​អូស្ត្រាលី ។ ហើយ​អ្វី​ដែលជា​ចំណុច​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នៃ​ដំណើរ​​ក​ម្សាន្ត​​ត​របស់​តារា​សម្តែង​វ័យ ២៧ ឆ្នាំ​ រូបនេះ គឺ​ការ​ប៉ិនប្រសព្វ​ក្នុងការ​ជ្រើសរើស​ឈុតប៊ី​គី​នីស្លៀក​ដើរ​សម្ញែង​រាង​ដ៏​សិច​ស៊ី​របស់​នាង​នៅតាម​ឆ្នេរសមុទ្រ ។

ក្នុងកំ​លុង​ពេលដែល ចូ​ជី ផត​ធើ បាន​ចំណាយពេល​ប៉ុន្មាន​ថ្ងៃ​ទៅ​ក​ម្សាន្ត​​ត​នៅ​ប្រទេស​អូស្ត្រាលី នោះដែរ​នាង​ក៏បាន​បញ្ចេញ​នូវ​រូបថត​ប៉ុន្មាន​សន្លឹក​របស់​នាង​ដែល​ស្ថិតក្នុង​ឈុតប៊ី​គី​នីពណ៌​ស ដើរ​សម្ញែង​រាង​ដ៏​សិច​ស៊ី​នៅតាម​ឆ្នេរ ដែលជា​ហេតុ​នាំ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​ស្ញើ​ចសរ​សើ​មិន​ដាច់​ពី​មាត់​អំពី​សម្រស់​ដ៏​ស្រស់ស្អាត​របស់​តារា​សម្តែង​រូបនេះ ។

កន្លងមក​គេ​សម្គាល់​ឃើញថា​តារា​សម្តែង និង​ ម៉ូ​ដែល​រូបនេះ​មិន​ដែលមាន​រូបថត​ដំណើរ​ក​ម្សាន្ត​​​របស់​នាង​មួយ​សន្លឹក​ណា​ដែលមាន​លាយឡំ​ដោយ​ព្រៃឈើ​ឡើយ គឺ​ភាគច្រើន​មានតែ​រូបថត​ដំណើ​​ក​ម្សាន្ត​​​នៅតាម​មាត់សមុទ្រ និង​ តំបន់​​ក​ម្សាន្ត​​​ផ្សេងៗ​ជាដើម ។ ទាក់ទង​នឹង​ព័ត៌មាន​នេះដែរ​នាង ចូ​ជី ថត​ធើ ក៏បាន​បកស្រាយ​ថា នាង​មិន​ចូលចិត្ត​ការ​ក​ម្សាន្ត​​​តាម​តំបន់​ព្រៃភ្នំ​នោះទេ ណាមួយ​នាង​ក៏​គ្មាន​បទពិសោធ​ក្នុងការ​បោះជំរុំ​​ក​ម្សាន្ត​​​ក្នុងព្រៃ​ដែរ ដូចនេះហើយ​មានតែ​ឆ្នេរសមុទ្រ​ទេ​ដែល​អាចជួយ​ឲ្យ​នាង​បានបង្ហាញ​នូវ​រាងកាយ​ដ៏​សិច​ស៊ី​របស់​នាង​តាមរយៈ​ឈុត​ប៊ី​គី​នីដែលជា​ចំណង់​ចំណូលចិត្ត​របស់​នាង ៕ កុសល





Related