ស្ត្រី​បី​នា​ក់​ដែ​ល​ចា​ញ់​បោ​ក​មេ​​ខ្យ​ល់ ធ្លា​ក់​ខ្លួន​ដ​ល់​ចិន​និ​ង​ម៉ា​ឡេ​ស៊ី ត្រូ​វបា​ន​ជួ​យ​ស​ង្គ្រោះ​

ភ្នំពេញ៖ ស្ត្រី​ខ្មែរ​បី​នា​ក់ ដែ​ល​បាន​ចា​ញ់​ការ​ល្បួ​ង​លួង​លោ​ម ឲ្យ​ទៅ​រៀ​ប​កា​រ​ជា​មួយ​បុ​រ​ស​ចិ​ន និង ចាញ់​បោ​ក​មេ​ ខ្យ​ល់​ទៅ​ធ្វើ​ការ​ងារ​តា​ម​ផ្ទះ​នៅ​ប្រ​ទេ​ស​ម៉ា​ឡេ​ស៊ី ត្រូវ​បា​ន​ម​ន្រ្តី​ទូត​ក​ម្ពុ​ជា ជួ​យ​អ​ន្ត​រា​គ​ម​ន៍​ និ​ង​នាំ​ម​ក​ស្រុ​ក​កំ​ណើ​ត​វិ​ញ​  ជា​បន្ត​ប​ន្ទា​ប់ ។ ស្រ្តីខ្មែរដែលជួយសង្រ្គោះនេះ រួមមាន៖ ឈ្មោះ ថាង ណាក់ ភេទស្រី អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅខេត្ត កំ​ពង់​ចាម ។ រូប​គេ​ត្រូវ​បាន​ចា​ញ់​បោ​ក​មេ​ខ្យល់​នាំ​ទៅ​ធ្វើ​ការ​ជា​អ្នក​បម្រើ​តា​ម​ផ្ទះ​នៅ​ប្រ​ទេ​ស​ម៉ា​ឡេ​ស៊ី​កា​ល​ពី​ខែ មិថុ នា ឆ្នាំ ២០១៥ ហើ​យ​ត្រូ​វ​បា​ន​ថៅ​កែ​ជះ​ទឹ​ក​ក្តៅ និង​វា​យ​ធ្វើ​បា​ប​យ៉ាង​ខ្លាំ​ង ។ ថាង ណាក់ នឹង​ត្រ​ឡប់​មក​ដល់​ក​ម្ពុ​ជា​ វិ​ញ​នៅ​ព្រឹ​ក​ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា។ ដោយឡែកពលការិនី ឈាន ស្រីម៉ៅ អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបូង បានចាញ់បោកមេខ្យល់ នាំ​ទៅ​ធ្វើ​ការ​ងារ​យ៉ាង​លំ​បា​ក​នៅ​តា​ម​ផ្ទះ​ក្នុ​ងប្រ​ទេ​ស​ម៉ា​ឡេ​ស៊ី កា​ល​ពី​ខែ​ សីហា ឆ្នាំ ២០១៥ ។ ព​ល​កា​រិ​នី​ឈា​ន​  ស្រី​ ម៉ៅ នឹង​ត្រ​ឡប់​មក​ដ​ល់​ក​ម្ពុ​ជា​វិ​ញ​នៅ​ថ្ងៃ​ទី ១៦ […]