ខឹងក្រុមហ៊ុន បញ្ឈប់ពីការងារ កម្មករនាំគ្នាធ្វើកូដកម្ម

ភ្នំពេញ : កម្មកររោងចក្រ កាត់ដេរ សម្លៀកបំពាក់ CWKH ចំនួនប្រមាណ ១៥០នាក់ បានប្រមូលផ្តុំគ្នា ធ្វើក័ដកម្មដុតកង់ឡាន បន្ទាប់ពីខាងក្រុមហ៊ុន បញ្ឈប់កម្មករ២រូប ពីការងារ ។

ការធ្វើកូដកម្មតវ៉ារបស់កម្មករនេះ បានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅ មុខរោងចក្រ កាត់ដេរសម្លៀកបំពាក់ CWKH ដែលមានទីតាំងស្ថិតនៅ ក្នុងមូលដ្ឋានភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

រោងចក្រខាងលើ មានកម្មករសរុបចំនួន ជាង៤០០នាក់ ហើយមានកម្មករចំនួន១៥០នាក់ បាន ប្រមូលផ្តុំគ្នាធ្វើកូដកម្មដោយសារ ក្រុមហ៊ុនបញ្ឈប់កម្មករ២នាក់ ដោយគ្មានមូលហេតុ នាពេលកន្លងមក រហូតដល់កម្មករនាំគ្នា ផ្ទុះការតវ៉ា ធ្វើកូដកម្ម ដុតកង់ឡាន ដើម្បី ទាមទារលក្ខខណ្ឌការងារ ចំនួន៧ ចំណុច ដោយមានការចូលរួមពីសហព័ន្ធសហជីព សិទ្ធប្រយោជន៍កម្មករ :

ទី១- ស្នើសុំឱ្យក្តុមហ៊ុន ទទួលយក ថ្នាក់ដឹកនាំសហជីព សិទ្ធប្រយោជន៍កម្មករ ចំនួន២រូប ឈ្មោះ ឌិន ហុង ភេទប្រុស ឈ្មោះ សេក ម៉ារីណា ចូលធ្វើការងាររបស់ខ្លួនវិញក្នុងរោងចក្រ ។

ទី២- ស្នើសុំក្រុមហ៊ុនផ្តល់លុយបសយថ្ងៃត្រង់ ចំនួន១៥០០រៀល បន្ថែមដល់កម្មករទាំងអស់ ។

ទី៣- ស្នើសុំក្រុមហ៊ុនផ្តល់វិញ្ញាបបនប័ត្រការងារ ឱ្យកម្មករ ពេលលារឈប់ពីការងារ ឬត្រូវក្រុមហ៊ុនបញ្ឈប់ ។

ទី៤- ស្នើសុំក្រុមហ៊ុនសង់ ទារកដ្ឋាននិងមានការថែទាំចំណីអារហារសមរម្យដល់ក្មេង ជាកូនរបស់កម្មការនី ក្នុងរោងចក្រខាងលើ ។

ទី៥- ស្នើសុំក្រុមហ៊ុនផ្តល់លុយបាយសម្រាប់ កម្មករថែមម៉ោងដល់ម៉ោង៨យប់១០០០រៀល បើថែម២ម៉ោង ស្មើនឹង២០០០រៀល ។

ទី៦- ស្នើសុំក្រុមហ៊ុន ណែនាំអ្នកគ្រប់គ្រង កុំឱ្យប្រើប្រាស់ សម្តីមិនសមរម្យ ជេរប្រនាថ ជ្រះឆ្អេះមកលើកម្មករ ។

ទី៧- ស្នើសុំក្រុមហ៊ុនអន៧វត្តន៍កិច្ចសន្យាការងារដែលមានថេរវេលា ពី៦ខែទៅ១២ខែ ។

ទោះជាសកម្មភាព ផ្ទុះការតវ៉ារបស់បងប្អូនកម្មករទាំង ជាង១០០នាក់បែបនេះក្តី ឃើញថា នៅមិនទាន់ មានដំណោះស្រាយនៅឡើយទេសម្រាប់ព្រឹកថ្ងៃនេះ ៕

ខឹងក្រុមហ៊ុន បញ្ឈប់ពីការងារ កម្មករនាំគ្នាធ្វើកូដកម្ម

ខឹងក្រុមហ៊ុន បញ្ឈប់ពីការងារ កម្មករនាំគ្នាធ្វើកូដកម្ម

ខឹងក្រុមហ៊ុន បញ្ឈប់ពីការងារ កម្មករនាំគ្នាធ្វើកូដកម្ម

ខឹងក្រុមហ៊ុន បញ្ឈប់ពីការងារ កម្មករនាំគ្នាធ្វើកូដកម្ម

ខឹងក្រុមហ៊ុន បញ្ឈប់ពីការងារ កម្មករនាំគ្នាធ្វើកូដកម្ម