វីតាល់ឧបត្ថម្ភ ដល់កម្មវិធីផ្តល់ឈាម នៅសាកល វិទ្យាល័យ អន្តរជាតិ

ភ្នំពេញ ៖ កម្មវិធីបរិច្ចាគឈាម ដោយស្មគ្រ័ចិត្ត ក្រោមប្រធានបទ «ឈាម គឺជាមាស ពណ៌ក្រហម ដែលអាច ជួយសង្គ្រោះជីវិតមនុស្ស»  ត្រូវបានរៀបចំឡើងដោយ សាកលវិទ្យាល័យអន្តរជាតិ សហការជាមួយមជ្ឈ មណ្ឌលជាតិ ផ្តល់ឈាម ដោយមានការចូលរួម ពីនិស្សិតជាង៤០០នាក់ ។ កម្មវិធីនេះអាចប្រារព្ធនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមមានវត្ត លោកសាកលវិទ្យាធិការរង នេត បារ៉ុម និង លោក សុខ វណ្ណា ព្រឹទ្ធបុរស រងមហាវិទ្យាល័យឱសថសាស្រ្ត ព្រមទាំងមានការផ្តល់កិត្តិយសពីលោកស្រី ជឹង សុគន្ធាវី អគ្គនាយិការ ប្រតិ្តបត្តិ ក្រុមហ៊ុន អិន វី ស៊ី វីតាល់ និង លោកវេជ្ជបណ្ឌិត ហុក គឹមចេង ផងដែរ។

លោកសាកលវិទ្យាធិការរងបានឲ្យដឹងថា នេះជាមិនមែនជាលើកទី២ ដែលសាកលវិទ្យាល័យអន្តរជាតិ បាន អនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ចុះប្រមូលអំណោយឈាមសប្បុរស របស់សិស្សនិស្សិត ដែលកម្មវិធី បរិច្ចាគឈាម លើកនេះគឺមានអ្នកចូលរួម ច្រើនជាងមុន ក៏រំពឹងផងដែរថា អាចនឹងប្រមូលបានឈាម សប្បុរសយ៉ាងតិច ១៥០ប្លោក។

ឈ្លៀតក្នុងឱកាសនោះផងដែរលោកស្រី ជីង សុន្ធាវី អគ្គនាយិការប្រត្តិបត្តិក្រុមហ៊ុន អិន វី ស៊ី វីតាល់ បានមានប្រសាសន៍ថា ក្រោមកិច្ចប្រឹងប្រែង របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងតាមរយៈមូលនិធិ ២៥៛ របស់វីតាល់ បានសហការរៀបចំ កម្មវិធី អប់រំផ្សព្វផ្សាយ ស្តីពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត  ជាបន្តបន្ទាប់ នៅក្នុងរយៈពេលជាង ០៣ឆ្នាំកន្លងមកនេះ នៅតាមស្ថាប័នរដ្ឋ-ឯកជន គ្រឹះស្ថានអប់រំនានា ទាំងនៅរាជធានី ភ្នំពេញ ទាំងតាមបណ្តាខេត្ត ទូទាំងប្រទេស។ កម្មវិធីថ្ងៃនេះ គឺជាការបន្តអនុវត្តយ៉ាងសកម្ម និងផុសផុលនូវ យុទ្ធនាការ អប់រំផ្សព្វផ្សាយពីការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បី ជួយសង្រ្គោះជីវិត ជនរួមជាតិរបស់យើង នៅទូទាំងប្រទេស។ 

លោកស្រីបានបន្តថា ឆ្លើយតប តាមសេចក្តីអំពាវនាវ របស់រាជរដ្ឋាភិបាល កម្ពុជា ដោយសារប្រទេសកម្ពុជាបាន និងកំពុងជួបប្រទះនឹងកង្វះឈាមធ្ងន់ធ្ងរសម្រាប់ជួយសង្រ្គោះ ជនរងគ្រោះ និងអ្នកជំងឺ ដោយបានប្រែក្លាយ ជាកម្លាំងជំរុញឲ្យបងប្អូនជនរួមជាតិខ្មែរ គ្រប់ស្រទាប់វណ្ណៈ ចូលរួម បរិច្ចាគឈាម ចែករំលែកក្តីស្រឡាញ់ ដែលជាផ្នែកមួយ នៃវប្បធម៌ចែករំលែកដ៏ល្អផូផង់ របស់ជនជាតិខ្មែរ នៃយើង។

លោកស្រីបានបន្តទៀតថា ពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យនឹងមានការយល់ដឹង ហើយចូលរួមការបរិច្ចាគឈាម ឲ្យបានកាន់តែច្រើនកុះករ។

សាកលវិទ្យាធិការរង នៃសកលវិទ្យាល័យអន្តរជាតិ បានសម្តែងនូវការស្វាគន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី អគ្គនាយិការប្រត្តិបត្តិ ក្រុមហ៊ុនវីតាល់ ព្រមទាំង មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានចូលរួមចំណែកក្នុងការ រៀបចំកម្មវិធីសប្បុរសនេះឡើង ក្នុងបរិយាណសាកលវិទ្យាល័យអន្តរជាតិ។ កម្មវិធីនេះ មិនត្រឹមតែផ្តល់ឱកាស ដល់និស្សិត គ្រប់រូបបានចូលរួមក្នុងសកម្មភាពសង្គមប៉ុណ្ណោះទេ គឺព្រមទាំងផ្តល់ឲ្យពួកគេនូវចំណេះដឹង និង អត្ថប្រយោជន៍ នៃការផ្តល់ឈាមដោយសុវត្ថិភាពទៀតផង ។

លោកសាកលវិទ្យាធិការ ក៏បានមានប្រសាសន៍បន្ថែមថា លោក នឹងបន្តគាំទ្រដល់កម្មវិធីបរិច្ចាគឈាម ដោយ ស្មគ្រ័ចិត្តនេះ ឲ្យមានកាន់តែច្រើនជាបន្តបន្ទាប់ទៀតនៅថ្ងៃអនាគត។

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោក ហុក គឹមចេង ក៏បានសម្តែងការថ្លែងអំណរគុណសដល់ក្រុមហ៊ុន វីតាល់ សាកលវិទ្យាល័យអន្តរជាតិ ដែលបានសហការ ជាមួយមជ្ឈមណ្ឌល ដើម្បីប្រារព្ធកម្មវិធីបរិច្ចាគឈាម នេះឡើង លោកបាន បញ្ជាក់ថា ឈាមដែលទទួលបានពីអ្នកបរិច្ចាគ គឺជាឈាមដែលមានសុវត្ថិភាពបំផុត សម្រាប់ប្រាស់ក្នុងការជួយជីវិតប្រជាពលរដ្ឋ ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់ អញ្ជើញមកផ្តល់ឈាមឲ្យបានច្រើនបន្ថែមទៀត ដែលការផ្តល់ឈាមអាចប្រព្រឹត្ត ទៅជាមួយនឹង ក្រុមការងារចល័ត ឬក៏នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមផ្ទាល់តែម្តង ដែលមានទីស្នាក់ការ នៅមន្ទីពេទ្យព្រះអង្គឌួង។

ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បាន ថ្លែងបញ្ជាក់ថា បើសិនជាគ្មានការចូលរួម ចំណែកពីសប្បុរសជនទាំងឡាយនោះ មជ្ឈមណ្ឌលក៏មិនអាចទ្រទ្រង់ និងផលិតឈាម ដោយខ្លួននោះឡើយ ដូច្នេះការចូលរួមរបស់ បងប្អូន ពិតជាមានសារសំខាន់យ៉ាងខ្លាំង ។

ចំពោះការបរិច្ចាគឈាម ត្រូវបានលោក ហុក គឹមចេង អះអាងថា មិនមានការប៉ះ ពាល់សុខភាពនោះឡើយ ដូច្នេះកុំមានការ ព្រួយបារម្ភនិងគិតផ្ដេសផ្ដាស់ ពោលមុនការ បរិច្ចាគឈាម គឺគ្រូពេទ្យធ្វើការពិនិត្យរួច រាល់ថា តើសប្បុរសជនដែលបរិច្ចាគឈាម មានសុខភាពល្អ ។

នៅក្នុងការឱកាសនោះ ដើម្បីលើកទឹកចិត្តដល់ និស្សិតដែលមានចិត្តមនុស្សធម៌ ក្នុងការបរិច្ចាគឈាម ក្រុមហ៊ុន វីតាល់បានឧត្ថម្ភទឹក វីតាល់មួយយួរ ដែលមាន៦ដប រួមជាមួយនឹងថង់យូរដ៏ស្រស់ស្អាតមួយបន្ថែម ទៅលើការ ឧបត្ថម្ភទឹកប្រើប្រាស់ក្នុងកម្មវិធីទាំងមួល។

ក្រុមហ៊ុនទឹកពិសា វីតាល់ ពិតជាស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះការចូលរួមរបស់សិស្សនិស្សិត ក៏ដូចជាកងពល ទាហាន នគរបាល និងបុគ្គលិកស្ថាប័នរដ្ឋ និងឯកជនាទាំងឡាយ ក្នុងកម្មវិធីបរិច្ចាគឈាម ដោយចិត្តសប្បុរស។ ក្រុមហ៊ុន វីតាល់ បេ្តជ្ញាថានឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីទាំងនេះ ដើម្បីជាសក្ខីភាពនៃការ ចូលរួមរបស់អតិថិជនវីតាល់ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប ៕

វីតាល់ឧបត្ថម្ភ ដល់កម្មវិធីផ្តល់ឈាម នៅសាកល វិទ្យាល័យ អន្តរជាតិ

វីតាល់ឧបត្ថម្ភ ដល់កម្មវិធីផ្តល់ឈាម នៅសាកល វិទ្យាល័យ អន្តរជាតិ

វីតាល់ឧបត្ថម្ភ ដល់កម្មវិធីផ្តល់ឈាម នៅសាកល វិទ្យាល័យ អន្តរជាតិ

វីតាល់ឧបត្ថម្ភ ដល់កម្មវិធីផ្តល់ឈាម នៅសាកល វិទ្យាល័យ អន្តរជាតិ

វីតាល់ឧបត្ថម្ភ ដល់កម្មវិធីផ្តល់ឈាម នៅសាកល វិទ្យាល័យ អន្តរជាតិ

វីតាល់ឧបត្ថម្ភ ដល់កម្មវិធីផ្តល់ឈាម នៅសាកល វិទ្យាល័យ អន្តរជាតិ

វីតាល់ឧបត្ថម្ភ ដល់កម្មវិធីផ្តល់ឈាម នៅសាកល វិទ្យាល័យ អន្តរជាតិ

វីតាល់ឧបត្ថម្ភ ដល់កម្មវិធីផ្តល់ឈាម នៅសាកល វិទ្យាល័យ អន្តរជាតិ

វីតាល់ឧបត្ថម្ភ ដល់កម្មវិធីផ្តល់ឈាម នៅសាកល វិទ្យាល័យ អន្តរជាតិ