លោក ផៃ ស៊ីផាន ៖ ស្វាគមន៍ ការវិលត្រឡប់ របស់លោក សម រង្ស៊ី ដើម្បីអនុវត្ត តាមដីកា របស់តុលាការ

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្រ្តី បានឆ្លើយតបភ្លាមៗឲ្យដឹង នៅមុននេះបន្តិចថា ដីការបស់តុលាការត្រូវតែអនុវត្ត, ស្វាគមន៍ការវិលត្រឡប់របស់លោក សម រង្ស៊ី ដើម្បីអនុវត្តតាមដីការបស់តុលា ការ ។

លោក ផៃ ស៊ីផាន បានថ្លែងបន្ថែមថា ការចូលមកអនុវត្តជាធរមាន តាមដីកាតុលាការ របស់លោក សម រង្ស៊ី គឺជា ការប្រឆាំងនិទន្តភាព។

សូមជំរាបថា នៅមុននេះបន្តិច លោក ឡុង រី ប្រធានក្រុមអង្គរក្សលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា លោក សម រង្ស៊ី ត្រូវតែត្រឡប់មកកម្ពុជាវិញ តែពេល វេលាអាចប្រែប្រួល ខណ:កាលបរិច្ឆេទត្រឡប់មកវិញ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា នេះ ។ លោក ឡុង រី បាន បញ្ជាក់ថា សំបុត្រយន្តហោះបានកក់អស់ហើយ គឺថ្ងៃទី១៦ ខែវិច្ឆិកា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

លោក ផៃ ស៊ីផាន ៖ ស្វាគមន៍ ការវិលត្រឡប់ របស់លោក សម រង្ស៊ី ដើម្បីអនុវត្ត តាមដីកា របស់តុលាការ